នារីម្នាក់របួសធ្ងន់ ខណៈដែលរថយន្តព្រូសបុកម៉ូតូទាំងកំរោល

ចែករំលែក៖

ភ្នំពេញ៖  នារីម្នាក់បានរងរបួសធ្ងន់ ខណៈដែលគាត់កំពុងជិះម៉ូតូ ក៏ត្រូវរថយន្តព្រូស១គ្រឿងបេីកយ៉ាងលឿនទៅបុកម៉ូតូនារីរងគ្រោះទាំងកំរោល ហេីយរថយន្តបង្កមិនបានឈប់នោះទេ បានព្យាយាមបេីករត់គេចខ្លួនបាត់ ដោយបន្សល់ទុកជនរងគ្រោះនៅនិងកន្លែងកេីតហេតុ ។
CH-01873
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង ១០ និង ០៥នាទី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៥ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី សង្កាត់ស្រះចក ខណ្ឌដូនពេញ ​។
រថយន្តបង្កម៉ាក់ព្រូស ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AF-6541 ក្រោយកេីតហេតុបេីករត់គេចខ្លួនបាត់ ។ ចំណែកឯម៉ូតូរងគ្រោះម៉ាក់ Next ពណ៌ក្រហម គ្មានស្លាកលេខ បេីកបរដោយនារីម្នាក់ រងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង ។
ក្រោយកើតហេតុ ម៉ូតូរបស់នារីរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកេីតហេតុ និងយកម៉ូតូមករក្សាទុកប្រគល់ឲ្យក្រុមគ្រួសារវិញ​ ៕ ស ដារ៉ា
CH-01868


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print