ព្រះសីហនុ៖ នៅវេលាម៉ោង១៥និង០៣នាទី រសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ កម្លាំងមន្ទីរយុត្តិធម៌ អ ហ ខេត្តព្រះសីហនុ សហការជាមួយ អ ហ ស្នាក់ការ ៤០១ និង ស្នាក់ការ ព្រៃនប់
ដឹកនាំដោយលោកវរះសេនីយ៍ឯក សិទ្ធិ ទស្សី បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយកន្លែងស្ថិតនៅ ក្រុម ២ ភូមិ តានៃ ឃុំ វាលរេញ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានអោយដឹងថាៈ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមានៈ
១- ឈ្មោះ ណាំ ញ៉េន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរធ្វើស្រែ សញ្ជាតិខ្មៃរ ទីលំនៅបច្ចុប្បន្ន ភូមិ វែង ឃុំ វាលរេញ ស្រុក ព្រែនប់ ខេត្ត ព្រះសីហនុ។ ២- ឈ្មោះ លាន់ ម៉ាលី ភេទ ស្រី អាយុ ២៨ឆ្នាំ មុខរបរអ៊ុតសក់ សញ្ជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិតាអោងធំ ឃុំ សាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមានៈ
ម្ស៉ៅសថ្លាចំនួន ១ កញ្ចប់ធំ ៣ កញ្ចប់តូច
-ដបជក់ចំនួន ២ កាំភ្លើងកែឆ្នៃបាញ់គ្រាប់ឃ្លី ១ ដើម + គ្រាប់ឃ្លី ១ ប្រអប់ ដាវសាម៉ូរ៉ៃ ចំនួន ២ មូ៉តូមា៉ក CBR មានស្លាកលេខ 1BW7759 ភ្នំពេញស្លាកលេខម៉ូតូ ចំនួន ២ទុយយោ ១ ថង់ធំទូរសព័្ទដែ ៤ គ្រឿង។
បច្ចុប្បន្នកំពុងកសាងសំណុំរឿងតាមនិតិវិធីទៅសាលាដំបូងចាត់ការបន្ត។