ស្លាប់ម្នាក់ របួស​ច្រើន​នាក់គ្រោះថ្នាក់​ចរាចរណ៍​លេីផ្លូវល្បឿនលឿន​ K20+300 ​ បង្កឡើង​ដោយ​រថយន្ត​ ៣គ្រឿង​prius  Maserdas  Hyundai

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​  យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើនអ្នកទៀតនៅក្នុងហេតុការណ៍នាថ្ងៃគ្រោះថ្នាក់ចរាចរណ៍មួយតាមផ្លូវល្បឿនលឿន ចំណុច​ K20+300 ទិសដៅពីភ្នំពេញ​ ទៅព្រះសីហនុ ត្រង់ចំណុចភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នេះរវាងរថយន្តបីគ្រឿង។

បើតាមការឲ្យដឹងពីសមត្ថកិច្ចបានអត់ដឹងថា រថយន្តម៉ាក​ តូ​យ៉ូតា​ prius ពណ៌ក្រហម ផ្លាក​លេខភ្នំពេញ 2BA-2806 អ្នកបើកបរឈ្មោះ TSANG HINGCHUNG (សាំង ហ៊ីងឈុង) ភេទប្រុស អាយុ ៥៥​ឆ្នាំ ជាជនជាតិចិន ស្នាក់នៅភូមិឃ្មួញ សង្កាត់សែនសុខ ខ​ណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅ​ទិសខាងលិច មកដល់ចំណុចខាងលើបានប៉ះរថយន្តពី ក្រោយ ម៉ាក​ Hyundai ពណ៌ខៀវ ផ្លាកលេខ ឃ437​0​-ភត2 (មានដឹកបន្ទះក្ដារ) អ្នកបើកបរឈ្មោះ ឌិន ប៊ុនថុន ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិដើមស្លែង សង្កាត់ច្បារអំ​ពៅ ខណ្ឌច្បារមនអំពៅ រាជធានីភ្នំពេញ អ្នករួមដំណើរជា​មួយ១នាក់ឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ ៣៩ឆ្នាំនៅភូមិស្តៅស្រលែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលកំពុងបើកបរពីទិសខាងកើតទៅលិច បន្ទា​ប់មកមានរថយន្ដ​១គ្រឿង​ ម៉ាក​ Maserdas ពណ៌ ស ពាក់ ផ្លាកលេខភ្នំពេញ 2BP- 786​9​ អ្នកបើកបរឈ្មោះ LI W​EN BI​N​G (លី វ៉េនពីង) ភេទប្រុស​ អា យុ​៣២​ឆ្នាំ ស្នាក់​នៅភូមិ២ សង្កាត់ទឹ កល្អក់ទី១ ខណ្ឌទួលគក រាជធានីភ្នំពេ​ញ បើកបរពីទិសខាងកើតទៅលិច បានកិននិងប៉ះជាមួយបន្ទះក្តា​ ដែលធ្លាក់លើផ្លូវ បណ្ដាលឱ្យគ្រោះថ្នាក់ ខូចខាត​រថយន្ត​ ។

បើតាម​ការបញ្ជាក់​ពីលោក​វរ​សេ​នីយ៍​ឯក​ ឃុត​ សុផល​ អធិការ​ន​គ​របាល​ស្រុក​សំរោង​ទង​ ថាហេតុការណ៍ខាងលេី​ បានបណ្ដាលឲ្យមានការរងរបួសនិងស្លាប់ម្នាក់ឈ្នោះ(ឌិន ប៊ុនថុន) និងរបួសធ្ងន់ម​នុស្ស ១នាក់ប្រុស (សុខ កុស​ល់) របួសស្រាលមនុស្ស ២នាក់ប្រុស (ជនជាតិចិន) រីឯ​រថយន្ដ ៣គ្រឿង ខូចខាតធ្ងន់២គ្រឿង (តូយ៉ូតា​ prius -Hyundai ) Maserdas។

...

-ចំពោះវត្ថុតាងទាំង ៣គ្រឿង សមត្ថកិច្ច​នគរបាល​បានរក្សាទុកនៅស្នាក់ការបញ្ជរកំពង់ស្ពឺខាងកើត K26 រង់ចាំ​នីតិវិធី​អនុវត្ត​បន្ដ៕ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print