ពិតជាសាហាវណាស់! ជនជាតិចិន៣នាក់ព្រួតវាយទៅលើជនជាតិចិនម្នាក់រហូតស្លាប់ក្នុងទឹកទន្លេបាសាក់ស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនជាតិចិនចំនួន៣នាក់ ពុំដឹងមានទំនាស់រឿងហេតុអ្វី បើករថយន្តសេរីទំនើបមកដល់ចំណុចឃុំកោះខែល បានប្រតាយប្រតបគ្នា រហូតធ្វើឲ្យជនជាតិចិនម្នាក់ជាជនរងគ្រោះ បានរត់ចេញពីក្នុងរថយន្តរថយន្តចូលផ្ទះប្រជាពលរដ្ឋ និងបន្តរត់ចូលក្នុងទន្លេបាសាក់ តែនៅតែគេចមិនផុត ត្រូវជនសង្ស័យជនជាតិចិនដូចគ្នាចុះទឹកវាយច្រមុជរហូតដល់ស្លាប់ ដោយគ្មានញញើតដៃ។ករណីឃាតកម្ម កើតហេតុ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទី ចំណុចច្រាំងទន្លេបាសាក់ស្ថិតនៅ ភូមិ ព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ អាចជាជនជាតិចិន។ ចំណែកជនសង្ស័យ០៣នាក់(គេចខ្លួន) ជនជាតិចិនចំនួន០៣នាក់ភេទប្រុសមិនស្គាល់អត្តសញ្ញាណ ។ វត្ថុតាងចាប់យក:(គ្មាន)
ប្រភពដដែលបន្តថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកេីត ហេតុខាងលើ ជនរងគ្រោះជនជាតិចិននិងជនសង្ស័យជនជាតិចិនបានជិះឡានម៉ាកលុចស៊ីសពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BW-8905 (ប្រភេទទេសចរណ៍) ជាមួយគ្នាទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យជនជាតិចិនចំនួន៣នាក់បានឈប់រថយន្តវ៉ៃជនរងគ្រោះជនជាតិចិនតែម្នាក់ឯង រួចជនរងគ្រោះបានបើកទ្វាររថយន្តរត់ចូលផ្ទះប្រជាពលរដ្ឋនៅជិតនោះឲ្យជួយ ហេីយបានពួនក្រោយបន្ទប់ទឹក ស្រាប់តែជនសង្ស័យជនជាតិចិនចំនួន០២បានរត់តាមជនរងគ្រោះ ចំណែកជនសង្ស័យជនជាតិចិន០១នាក់ទៀតបានឈប់រថយន្តនៅលេីផ្លូវជាតិ ហេីយជនរងគ្រោះបានឃេីញជនសង្ស័យជនជាតិចិនចំនួន០២នាក់រត់តាម ក៏បានលោតចូលទៅក្នុងទឹកទន្លេរបាសាក់ រួចហែលទឹកបានចំងាយប្រហែល០៥ម៉ែត្រពីច្រាំងទន្លេរក៏ស្រាប់មានជនសង្ស័យជនជាតិម្នាក់បានលោតចូលទៅទឹកទន្លេរបាសាក់ដែរ ហេីយហែលទឹកតាមជនរងគ្រោះ ព្រួតវាយ បណ្តាលឲ្យស្លាប់នៅក្នុងទឹកទន្លេរ រួចជនសង្ស័យម្នាក់ទៀតបានទាញ់ដៃជនសង្ស័យឡេីងពីច្រាំងទន្លេរឡេីងជិះរថយន្តគេចខ្លួនទៅទិសខាងត្បូងបាត់។
ពេលទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយផ្នែកអន្ទោប្រវេសន៍ស្រុកនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែលបានចុះទៅអន្តរាគមន៍ដល់កន្លែងកើត។ ចំណែកសាកសពជនរងគ្រោះត្រូវបានកម្លាំងជំនាញកោសល្យវិច្ច័យខេត្តដឹកយកទៅតម្កល់នៅឯវត្តទឹកថ្លាដើម្បីបន្តនីតិវិធី៕

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print