អាជ្ញាធរខណ្ឌជ្រោយចង្វាលេងធម៌ក្តៅចុះរុះរើភោជនីយដ្ឋានបណ្តែតទឹកខុសច្បាប់៤កន្លែង

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌជ្រោយចង្វាដឹកនាំដោយលោកហ៊ុយ សារុន អភិបាលរង ខណ្ឌបានចុះរុះរើសំណង់ខុសច្បាប់៤កន្លែងដែលកំពុងបើកជាភោជនីយដ្ឋានតាមមាត់ទន្លេ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងសង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វា ដែលពួក គេមិនបានគោរពតាមការសន្យាជាមួយ អាជ្ញាធរនាពេលកន្លងមក ។

ប្រភពពីមន្ត្រីសាលាខណ្ឌជ្រោយចង្វាឱ្យដឹងថា ទីតាំងទាំង៤កន្លែងនោះមាន ១- ភោជនីយដ្ឋាន ទន្លេមាស (ជាទីតាំងអត់ ច្បាប់ ហើយផ្គើនជាមួយអាជ្ញាធរទៀត) ២-ភោជនីយដ្ឋានម្លប់ស្វាយកំពង់ធំ ៣-ភោជនីយដ្ឋានចម្ការលាភ និងភោជនីយដ្ឋានទន្លេលាភដែល៤កន្លែងនេះបាន ធ្លាប់ធ្វើកិច្ចសន្យាជាមួយអាជ្ញាធរថា សុខ ចិត្តរុះរើដោយខ្លួនឯង តាំងពីថ្ងៃទី២ ខែ មិថុនាមកម៉្លេះ តែរហូតមកទល់ពេលនេះ ពួកគេមិនបានធ្វើតាមការសន្យានោះទេ ។ ដូច្នេះ អាជ្ញាធរបានប្រើវិធានការក្តៅចុះរុះរើដោយខ្លួនឯងតែម្តង ។

ចំពោះភោជនីយដ្ឋាន ទន្លេមាស ដែលគណៈបញ្ជាការឯកភាពខណ្ឌដាក់កម្លាំងចុះរុះរើនេះ គឺដោយសារតែម្ចាស់ទីតាំងនេះសាងសង់មិនមានច្បាប់ទម្លាប់ដោយ បានសាងសង់ខ្យូសបណ្តែតទឹកនៅលើ ទន្លេហើយជាទីតាំងអត់ច្បាប់ និងផ្គើនជា មួយអាជ្ញាធរទៀតផង ។ រីឯភោជនីយដ្ឋាន ចម្ការលាភ និងទន្លេលាភគឺម្ចាស់ទីតាំងគាត់សុំរុះរើខ្លួនឯង ។ ចំណែកភោជនីយដ្ឋានម្លប់ស្វាយកំពង់ធំ ពេលគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វាចុះទៅដល់ទីតាំងនេះត្រូវម្ចាស់ទីតាំងសុំអធ្យាស្រ័យពីលោកហ៊ុយ សារុន អភិបាលរងខណ្ឌជ្រោយចង្វាថាសុំកុំឲ្យកម្លាំងរបស់លោកចុះរុះរើសំណង់ បណ្តែតទឹកនេះអីដោយសុំទុកពន្យារពេល មួយថ្ងៃដើម្បីឲ្យគាត់រុះរើ ខ្លួនឯង ។

លោក ហ៊ុយ សារុន អភិបាលរងខណ្ឌ ជ្រោយចង្វា បានឲ្យដឹងថា ការចុះអនុវត្តរុះរើសំណង់ខ្យូសបណ្តែតទឹកនេះគឺដោយសារម្ចាស់ទីតាំងដែលមានខ្យូសបណ្តែតទឹកចំនួន៩ទីតាំង ដែលមាន៤ទីតាំងមិនបានស្តាប់ការណែនាំរបស់សាលាខណ្ឌ ទើបលោកដាក់កម្លាំងចុះមករុះរើតែម្តង ។
លោកអភិបាលរងខណ្ឌបន្តថាចំពោះ ម្ចាស់ទីតាំងទាំង៤នេះ អាចប្រឈមនឹងការបិទហាងចោលតែម្តងបើមិនព្រមរុះរើខ្យូសបណ្តែតទឹកនេះទេ ៕

Chongva (5) Chongva (4)  Chongva (3) Chongva (1)Chongva (2)

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print