Spurs យកឈ្នះ Man Utd ៤ទល់៣ ឡើងវគ្គ៤ក្រុមពានរង្វាន់ League Cup

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាសTottenham Hotspur បានឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយពានរង្វាន់ EFL Cup ឬ League Cup ដោយអាចការទប់ទល់ការវាយបកដ៏ខ្លាំង និងយកឈ្នះលើក្រុមភ្ញៀវបិសាចក្រហម Manchester United ក្នុងលទ្ធផល ៤-៣ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែធ្នូនេះ។

ការប្រកួតវគ្គទីមួយ ក្រុមរបស់លោក Ange Postecoglou ធ្វើការងារបានយ៉ាងល្អ ដោយការស៊ុតបាល់បញ្ជូលទី១គ្រាប់នាំមុខក្រុមភ្ញៀវ ពីកីឡាករ Dominic Solanke។ ចូលដល់តង់ទី២បានត្រឹម១នាទី កីឡាករDominic Solankeរកបានគ្រាប់បាល់ទី២នៅនាទីទី៤៦ បន្ទាប់មក Dejan Kulusevski ក៏បន្តរកបានគ្រាប់ទី៣ បន្ថែម ក្នុងនាទី៥៤ ដើម្បីបន្តដាក់បន្ទុកលើក្រុមភ្ញៀវបិសាចក្រហម។

ទោះក្រុមម្ចាស់ផ្ទះនាំមុខក៏ដោយ តែការបង្ហកំហុសចំនួន២លើក ពីសំណាក់អ្នកចាំទី Fraser Forster ដែលធ្វើឱ្យកីឡាករ Joshua Zirkzee និង Amad Diallo រកបានម្នាក់មួយគ្រាប់វាយបកតាមពីក្រោយត្រឡប់មកវិញ។

ក្តីសង្ឃឹមក្នុងការវាយបកតាមស្មើរបស់ក្រុមបិសាចក្រហម មានឱកាស២០នាទីចុងក្រោយ ប៉ុន្តែឱកាសទាត់បាល់ជ្រុងបញ្ចូលទីតែម្តងពីសំណាក់កីឡាករប្រធានក្រុម Heung Min Son ដែលជាគ្រាប់បាល់ទី៤របស់ Spurs។

នៅក្នុងនាទីបន្ថែមបង្គ្រប់ចុងម៉ោង ក្រុមបិសាចក្រហមបានសម្រុកខ្លាំង និងមានឱកាសទាត់បាល់ជ្រុង ខ្សែការពារ Jonny Evan បានតែតបាល់បញ្ចូលទីរកបានគ្រាប់ទី៣ សម្រាប់ Man Utd ប៉ុន្តែនៅតែមិនអាចតាមស្មើបាន។ 

ក្រុម Spurs រួចខ្លួនពីការប្រកួតដ៏តានតឹង ដើម្បីឡើងវគ្គ៤ក្រុម EFL Cup ជាពានលំដាប់ទី៣ របស់អង់គ្លេស។

ការឡើងវគ្គ៤ក្រុមធ្វើឱ្យក្រុមមាន់ខ្នាយមាស សម្លឹងឃើញឱកាសប្រជែងឈ្នះពានរង្វាន់លើកដំបូងចាប់តាំងពីឆ្នាំ ២០០៨ ពេលដែលក្រុមនេះបានឈ្នះពានរង្វាន់ EFL Cup នេះលើកចុងក្រោយ និងជាលើកទី៤ ក្នុងប្រវត្តិសាស្រ្តក្លិប។ក្រុមរបស់លោក Postecoglou ឈានទៅកាន់កម្រិតថ្មីមួយទៀត ដែលអាចនឹងជួយក្រុមឈ្នះពានលើកដំបូងក្នុងរយៈពេល១៦ឆ្នាំ នៅក្នុងការដឹកនាំរដូវកាលទី២របស់លោក។ 

បច្ចុប្បន្នក្រុមមាន់ខ្នាយមាសបានយកឈ្នះការប្រកួតទាំងជួបបញ្ហាកីឡាកររបួសច្រើន តែនៅតែអាចផ្តួលក្រុមដឹកនាំដោយលោក Ruben Amorim ដែលទើបផ្តួល Man City រួចកាលពីសប្តាហ៍មុន។

បរាជ័យនេះ ធ្វើឲ្យលោក Amorim គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ ដឹកនាំក្រុមបិសាចក្រហមរបូតពានរង្វាន់លើកដំបូងក្នុងនាមជាអ្នកចាត់ការ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print