គ្រូបង្វឹក PSG បដិសេធមិនរិះគន់អាជ្ញាកណ្តាលបន្ទាប់ពី Donnarumma របួសផ្ទៃមុខដេរច្រើនថ្នេរ

ចែករំលែក៖

គ្រូបង្វឹកក្រុម Paris St Germain លោក Luis Enrique បានបដិសេធមិនរិះគន់អាជ្ញាកណ្តាល Francois Letexier ចំពោះការមិនបណ្ដេញខ្សែការពារ Wilfried Singo របស់ក្រុម AS Monaco កាលពីថ្ងៃពុធ បន្ទាប់ពីការប្រកួតដ៏គ្រោះថ្នាក់បានធ្វើឱ្យអ្នកចាំទី Gianluigi Donnarumma របស់ក្រុម PSG រងរបួសមុខធ្ងន់ធ្ងរប្រឈមនឹងការព្យាបាលរយៈពេលយូរ។

PSG បានត្រលប់មកវិញពីលទ្ធផល ២-១ ក្នុងតង់ទី១ ប៉ុន្តែបានបន្ថែមការយកឈ្នះ ៤-២ នៅ Monaco ប៉ុន្តែពួកគេត្រូវជំនួសកន្លែង Donnarumma នៅពាក់កណ្តាលតង់ទី១ ដោយសារអ្នកចាំទីរូបនេះបានរងរបួសផ្ទៃមុខធ្ងន់ធ្ងរដេរជាច្រើនថ្នេរ ពេលប៉ះនឹងបាតស្បែកជើងកីឡាករ Singo។

លោក Luis Enrique បាននិយាយនៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតថា “ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល? ខ្ញុំមិនអាចធ្វើអ្វីបាន ខ្ញុំមិនបានឃើញសកម្មភាពនោះទេ ប៉ុន្តែនៅពេលដែលអ្នកឃើញសកម្មភាពបែបនេះ វាតែងតែពិបាក។  កីឡាករមិនមានចេតនាធ្វើឲ្យឈឺចាប់ទេ វាពិបាកក្នុងការកាត់ទោសការប្រកួតបែបនេះ ខ្ញុំមិននិយាយពីការងារអាជ្ញាកណ្តាលទេ”។

កីឡាករ Singo ត្រូវបានគេដាក់គោលដៅថា នឹងទទួលបានកាតភ្លាមៗ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថា អាជ្ញាកណ្តាលបានមើលឃើញថា ការទាក់ទងនោះជារឿងចៃដន្យ ជាជាងចេតនា ហើយបានអនុញ្ញាតឱ្យគាត់បន្តនៅលើទីលាន។ ទោះយ៉ាងណាក៏ដោយ Donnarumma ត្រូវជំនួសដោយអ្នកចាំទីបម្រុង Matvey Safonov។

ថ្វីបើតាមពីក្រោយ ២-១ ក្នុងតង់ទី២ ប៉ុន្តែ PSG បានវាយបកវិញដោយគ្រាប់បាល់ពី Goncalo Ramos និង Ousmane Dembele ដើម្បីពង្រីកការមិនស្គាល់ចាញ់របស់ពួកគេនៅក្នុងលីកនៅរដូវកាលនេះរហូតដល់១៦ប្រកួត។ PSG ឡើងទៅឈរលើកំពូលតារាង ដោយមាន៤០ពិន្ទុដាច់១០ពិន្ទុពីគូប្រជែងក្រុម Olympique de Marseille និង Monaco។

...

លោក Luis Enrique បានបញ្ជាក់ចុងក្រោយថា “គោលបំណងត្រូវបានសម្រេច។ វាគឺជាការប្រកួតដ៏លំបាកមួយ យើងមិនបានស្មើគ្រប់ពេលនោះទេ ពួកគេដឹងពីរបៀបត្រលប់មកវិញ និងនាំមុខ ប៉ុន្តែខ្ញុំសប្បាយចិត្តជាមួយនឹងលទ្ធផល”៕ (រូបភាព ៖ Reuters/CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print