លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំអន្តរក្រសួងលើកដំបូងរបស់សមាជិកគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំអន្តរក្រសួងលើកដំបូងរបស់សមាជិកគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ នៅសាលប្រជុំនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមរដ្ឋលេខាធិការអនុប្រធាន និងសមាជិកគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ តំណាងក្រសួង-ស្ថាប័នទាំងអស់ ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត។

លោករដ្ឋមន្ត្រីប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំលើកដំបូងនៅថ្ងៃនេះគឺដើម្បី ៖
ទី១)ប្រកាសសមាសភាពគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ។
ទី២)ពិភាក្សាលើផែនការសកម្មភាពការគ្រប់គ្រងធនធានខ្សាច់ ។
និង ទី៣)ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងក្នុងការគ្រប់គ្រងធនធានខ្សាច់ប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានលើកឡើងថា ការគ្រប់គ្រងធនធានខ្សាច់មានសារសំខាន់ណាស់ដើម្បីធានាបាននូវការធ្វើអាជីវកម្មធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹកប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ព្រមទាំងដើម្បីការពារសុខភាពស្ទឹង ទន្លេ និងប្រព័ន្ធអេកូឡូស៊ី។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការធ្វើអាជីវកម្មធនធានខ្សាច់ដែលទាញយកខ្សាច់ច្រើនហួសកម្រិត ពីស្ទឹង ទន្លេ និងតំបន់ឆ្នេរ អាចមានផលវិបាកអវិជ្ជមានជាច្រើនដូចជា ការបាក់ច្រាំងស្ទឹង ទន្លេ ការកកស្ទះរំហូរទឹក ការផ្លាស់ប្តូរចរន្ដទឹក និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print