ខេត្តកំពង់ចាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងចូលរួមអបអរសារជាមួយបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលបានបញ្ចប់ ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយសម្តេចបានចាត់ទុកថា ការបញ្ចប់នេះគឺជាប្រវត្តិសាស្រ្តសម្រាប់ខេត្តកំពង់ចាម ក៏ដូចជានៅប្រទេសកម្ពុជាទាំងមូល។
-សម្ដេចធិបតី ថ្លែងថា ការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធជាលើកទីមួយដែលជាប្រវត្តិសាស្ត្ររបស់កម្ពុជានាថ្ងៃនេះធានានិងការផ្ដល់កម្មសិទ្ធិដល់ប្រជាពលរដ្ឋប្រើប្រាស់ជាយូរអង្វែង
-សម្តេចធិបតី ថ្លែងថា ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកំពង់ចាមនាពេលនេះ គឺជាសមិទ្ធផលនៃម្លប់នៃសុខសន្តិភាព។
-សម្ដេចធិបតី ថ្លែងថា អំណរគុណចំពោះប្រជាពលរដ្ឋដែលបានផ្ដល់ការទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារាជរដ្ឋាភិបាលអាណត្តិថ្មីនិងខិតខំបន្តការអភិវឌ្ឍន៍ប្រទេសជាតិដើម្បីឆ្លើយតបនឹងការទុកចិត្តការផ្ដល់យុត្តិធម៌របស់ប្រជាពលរដ្ឋ។
-សម្តេចធិបតី ថ្លែងថា ដីធ្លីគឺជាទ្រព្យសម្បត្តិសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប មិនថាពលរដ្ឋនៅទីក្រុង ឬនៅស្រែចំការនោះទេ ដូច្នេះសម្តេចសូមឲ្យមានការ វាស់វែងដីធ្លីនេះឲ្យបានត្រឹមត្រូវបំផុតមិនថាដីរដ្ឋ ឬឯកជននោះឡើយ។
-សម្ដេចធិបតី ថ្លែងថា គណបក្សប្រជាជនតែងតែគិតគូរនិងដោះស្រាយរាល់ទុក្ខលំបាកបញ្ហារបស់ជាពលរដ្ឋគ្រប់កាលៈទេសៈនឹងធ្វើអ្វីៗដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា ការតភ្ជាប់ស្ពាននិងហេដ្ឋារចនាសម្ព័ន្ធគឺជាការតភ្ជាប់ទំនាក់ទំនងរបស់ប្រជាពលរដ្ឋពីតំបន់មួយទៅតំបន់មួយជាពិសេសការបង្កើតចរន្តសេដ្ឋកិច្ច
-សម្ដេចធិបតី ថ្លែងថា ការចុះវាស់វែង និងចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេស គឺទើបតែមាននៅក្រោយពេលកម្ពុជាមានសន្តិភាពពេញលេញនៅទូទាំងប្រទេសប៉ុណ្ណោះ។ ការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេសបែបនេះ មិនធ្លាប់មានឡើយនៅមុនកម្ពុជាមានសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨។
-សម្តេចធិបតី ថ្លែងថា ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នឹងធ្វើឡើងនៅទូទាំងប្រទេស ខណៈកម្មវិធីនេះគឺជា គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញ និងលើកកម្ពស់ជីវភាពពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
-សម្ដេចធិបតី ថ្លែងថា ដីគឺជាមូលដ្ឋានសំខាន់សម្រាប់ការបង្កបង្កើនផលចិញ្ចឹមជីវិតនិងអាចលក់ដូរចែកទ្រព្យជូនកូនចៅសម្រាប់កសាងផ្ទះនិងធ្វើការបង្ករបង្កើនផលនិងដាំដំណាំផ្សេងៗ
-សម្ដេចធិបតី ថ្លែងថា ក្នុងរយៈពេលជាង ៥០០ ឆ្នាំកន្លងមកនេះយើងមិនអាចវាស់វែងដីធ្លីបាននោះទេ ដោយសារមានតំបន់ខ្លះមានសង្គ្រាមប៉ុន្តែបច្ចុប្បន្ននេះយើងអាចវាស់វែងបានទូទាំងប្រទេសដោយប្រទេសជាតិមានសុខសន្តិភាពស្ថេរភាពនយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតែមួយក្រោមរដ្ឋធម្មនុញ្ញតែមួយ។
-សម្ដេចធិបតី ថ្លែងថា ក្នុងរយៈពេលជិត៤០ ឆ្នាំហើយដែលកម្ពុជាយើងបានចាប់ផ្ដើមរៀបចំផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ការគ្រប់គ្រងដីធ្លីវាមានដំណាក់កាលច្រើនដោយសារប្រទេសយើងមានសង្គ្រាម។ សន្តិភាពមានសារៈសំខាន់ណាស់មិនត្រឹមតែធ្វើឲ្យយើងបានសេចក្ដីសុខប៉ុណ្ណោះទេប៉ុន្តែសន្តិភាពធ្វើឱ្យយើងលទ្ធភាពអាចវាស់វែងដីធ្លីជូនកម្មសិទ្ធជូនប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះនឹងខិតខំធ្វើយ៉ាងណាចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នាទូទាំងប្រទេសនេះហើយជាផលនៃសន្តិភាព។
-សម្ដេចធិបតី ថ្លែងថា សន្តិភាព មិនមានន័យត្រឹមតែបញ្ចប់សង្គ្រាមប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការផ្ដល់ឱកាសឱ្យមានការចុះវាស់វែង និងផ្ដល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពលរដ្ឋថែមទៀត។
-សម្ដេចធិបតី មានប្រសាសន៍បន្តថា ការទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់ ក៏បានធ្វើឱ្យជីវភាពពលរដ្ឋកាន់តែប្រសើរជាលំដាប់ថែមទៀតផងដែរ។
-សម្ដេចធិបតី ថ្លែងថា កាលពីមុនដីនៅកម្ពុជាជាដីដែលបែកបាក់គ្នាជាដីដែលដែលមានជម្លោះដីសង្គ្រាមប៉ុន្តែដីនាបច្ចុប្បន្ននេះបានក្លាយទៅជាដីសន្តិភាពមានកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ
-សម្ដេចធិបតី ថ្លែងថា សន្តិភាព មិនមានន័យត្រឹមតែបញ្ចប់សង្គ្រាមប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការផ្ដល់ឱកាសឱ្យមានការចុះវាស់វែង និងផ្ដល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពលរដ្ឋថែមទៀត។
-សម្ដេចធិបតីមានប្រសាសន៍បន្តថា ការទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់ ក៏បានធ្វើឱ្យជីវភាពពលរដ្ឋកាន់តែប្រសើរជាលំដាប់ថែមទៀតផងដែរ។
-សម្តេចធិបតី ថ្លែងថា ការរៀបចំកម្មសិទ្ធដីធ្លីនេះ គឺជាអ្វីដែលរាជរដ្ឋាភិ បាលត្រូវបន្តទៀតសម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលនឹងបញ្ចប់ការវាស់វែងដីធ្លីនេះ ឲ្យបានឆាប់ៗនាពេលខាងមុខនេះ ដោយនឹងផ្តល់កម្មសិទ្ធជូននៅក្នុងអាណត្តិនេះផងដែរ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបានជំរុញការវាស់វែងដីធ្លីបានជាង៣ លាន៣សែនក្បាលដីនិងជំរុញគោលដៅការវាស់វែងឲ្យបញ្ចប់នៅឆ្នាំ ២០២៥ នឹងឈានទៅចែកប័ណ្ណជូនប្រជាពលរដ្ឋទូទាំងប្រទេសនៅឆ្នាំ ២០២៧។ រាជរដ្ឋាភិបាលចុះវាស់វែងដីធ្លីនិងចែកប័ណ្ណជូនប្រជាពលរដ្ឋពិតប្រាកដមិនមែនចែកតាម facebook នោះទេ។
-សម្តេចធិបតី ថ្លែងចំអកឲ្យបុគ្គលមួយចំនួនប្រកាសតាំងខ្លួនឯងជានាយករដ្ឋមន្រ្តីហ្វេសបុក ដោយសម្តេចបានលើកឡើងថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនស្រែកតាមហ្វេសបុក និងសន្យាតាមហ្វេសបុកដូចនាយករដ្ឋមន្រ្តីហ្វេសបុកនោះឡើយ ខណៈរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រ ជាជនកម្ពុជា គឺនិយាយពិត ធ្វើពិត ជាក់ស្តែងដូចជាការបញ្ជាប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ បងប្អូនប្រជាពលរដ្ឋនេះតែម្តង។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបានគិតគូរណាស់ចំពោះប្រជាពលរដ្ឋមិនមានដីពិតប្រាកដ កាលពីពេលសមាហរណកម្មនៅឆ្នាំ ១៩៩១ និងឆ្នាំ១៩៩៣បានចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ និងចែកដីជូនអតីតគ្រួសារខ្មែរក្រហម។ រាជរដ្ឋាភិបាលបានបញ្ជូនយុវជនស្ម័គ្រចិត្តសម្ដេចតេជោចុះវាស់វែងជូនដីប្រជាពលរដ្ឋនិងមានកម្មវិធីចែកដីសម្បទានសង្គមកិច្ចនិងសេដ្ឋកិច្ចជាច្រើនជូនអតីតយុទ្ធជនគ្រួសារក្រីក្រនិងសង់ផ្ទះជូនអតីតយុទ្ធជន។
-សម្តេចធិបតី ថ្លែងថា ១៦ខែក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាលអាណត្តិទី៧នីតិកាលរដ្ឋសភានេះ បានពន្លឿនការចុះបញ្ជីក្បាលដីធ្លី ជូនពលរដ្ឋបានចំនួនជាង៣លាន៤សែនក្បាលដី ដោយនឹងមានគម្រោងបញ្ចប់ការវាស់វែងនេះនៅឆ្នាំ២០២៥ខាងមុខ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថាបើប្រជាពលរដ្ឋមិនមានដីពិតប្រាកដសូមចុះឈ្មោះហើយកុំជឿតាមញុះញង់របស់ជនល្មើសមួយចំនួន កាប់ទន្ទ្រានយកដីរដ្ឋ
-សម្តេចធិបតី ថ្លែងថា អំពាវនាវយ៉ាងទទួចដល់បងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកការឃោសនា អកុសលមួយចំនួនពីសំណាក់ជនអគតិ ដើម្បីឲ្យបងប្អូនទៅចាប់ដី និងកាប់ព្រៃរដ្ឋដើម្បីយកដីឲ្យសោះ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រ ជាជនកម្ពុជា គឺធ្វើការងារមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ពិតប្រាកដ ដូចករណីដីធ្លីជាដើម គឺបានចាត់មន្ត្រីជំនាញចុះវាស់វែងពិត ចែកបណ្ណកម្មសិទ្ធិដីធ្លីពិតជូនពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងបន្ថែមថា នៅក្នុងការងារពន្លឿនការចុះបញ្ជីដីធ្លីនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានចាត់មន្ត្រីជាង ៥០០០ នាក់ឱ្យចុះវាស់វែង ដោយធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ និងមិនមានកំណត់ពេលនោះឡើយ ទោះយប់អធ្រាត្រក៏ដោយ។
-សម្ដេចធិបតី បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺធ្វើការងារពិត ផ្ដល់ប្រយោជន៍ពិតជូនប្រជាពលរដ្ឋ គឺមិនធ្វើការងារខ្យល់ មិនធ្វើការ ងារតាមហ្វេសប៊ុកដូចក្រុមជ្រុលនិយមនោះឡើយ។
-សម្តេចធិបតី ប្រកាសជាថ្មីម្តងទៀតថា ប្រជាពលរដ្ឋណាដែល អត់ដីពិតប្រាកដ រាជរដ្ឋាភិបាលនឹងចាត់ចែងផ្តល់ជូនដល់ពួកគាត់។ ការលើកឡើង របស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ។
-សម្តេចធិបតី ថ្លែងជំរុញឲ្យក្រសួងមហាផ្ទៃ និងនគរបាលប្រឆាំង បទល្មើសបច្ចេកវិទ្យាត្រូវពិនិត្យ និងទប់ស្កាត់រាល់បទល្មើសតាមប្រព័ន្ធអនឡាញបន្ថែមទៀត ខណៈករណី នេះបានកំពុងកើតឡើងគួឲ្យព្រួយបារម្ភនៅក្នុងតំបន់ និងសកលនោះ។
-សម្តេចធិបតី ថ្លែងដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុង ប្រយ័ត្តខ្ពស់បន្ថែមទៀតចំពោះជនខិលខូចមួយចំនួន ដែលដើរបោកប្រាស់គេតាមប្រព័ន្ធអនឡាញ។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមកុំចាញ់បោក ឬ ជឿតាមការឃោសនា ឬ ការទាក់ទាញណាមួយតាមប្រព័ន្ធអនឡាញ ដែលបញ្ហានេះសូម្បីតែប្រទេសមហាអំណាចជាច្រើនក៏កំពុងប្រឈមនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញនេះដែរ។
-សម្ដេចធិបតី ថ្លែងសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបោកប្រាស់តាមប្រព័ន្ធអនឡាញ។រាជរដ្ឋបាលនិងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមក្រសួងមន្ទីរឲ្យបានច្បាស់លាស់ដើម្បីងាយស្រួលការពារទិន្នន័យជៀសវាងការបំផ្លាញពីចោរបច្ចេកវិទ្យា។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមកុំចាញ់បោក ឬ ជឿតាមការឃោសនា ឬ ការទាក់ទាញណាមួយតាមប្រព័ន្ធអនឡាញ ដែលបញ្ហានេះសូម្បីតែប្រទេសមហាអំណាចជាច្រើនក៏កំពុងប្រឈមនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញនេះដែរ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលនិងប្រើយន្តការស្របច្បាប់ចែកដីជូនប្រជាពលរដ្ឋដែលមិនមានដីពិតប្រាកដផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋការពារដីព្រៃឈើកុំជឿចាញ់បោកមេខ្យល់។ សូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលគឺធ្វើអ្វីៗដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងចោទសួរទៅក្រុមជ្រុលនិយម ដែលតែងវាយប្រហារតាមហ្វេសប៊ុកពីបញ្ហាដីធ្លីនៅកម្ពុជា ដោយសម្ដេចបានចោទជាសំណួរថា បើចោទថា រដ្ឋយកដីធ្លីពលរដ្ឋ ហេតុអ្វីក៏រដ្ឋបានចាត់ចែងឱ្យមានការចុះវាស់វែង និងផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពលរដ្ឋ ហើយថែមទាំងការពារកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋទាំងនោះទុកតកូន តចៅ ព្រមទាំងមានការចែកដីជូនពលរដ្ឋ ដែលមិនមានដីធ្លីថែមទៀត?
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលគ្មានពេលវេលាឆ្លើយតបការញុះញង់របស់ក្រុមជ្រុលនិយមមួយចំនួនតូចតាមហ្វេសប៊ុកនោះទេ។រដ្ឋាភិបាលរវល់ ដោះស្រាយបញ្ហានានាជាច្រើនរបស់ប្រជាពលរដ្ឋនិងគិតគូរពីការអភិវឌ្ឍន៍ប្រទេសជាតិជារៀងរាល់ថ្ងៃ។ បញ្ហាព្រំដែនទឹករវាងកម្ពុជាថៃមិនទាន់បានចរចាដោះស្រាយជាមួយគ្នានៅឡើយទេ។
-សម្ដេចធិបតី ថ្លែងថា ប្រជាពលរដ្ឋជាច្រើនលើសលប់បានបោះឆ្នោតជូនគណបក្សប្រជាជនគឺបង្ហាញឲ្យឃើញថាប្រជាពលរដ្ឋមានការជឿទុកចិត្តគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទើបគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតជារៀងតមក។
-សម្ដេចធិបតី ថ្លែងសូមប្រជាពលរដ្ឋបន្តការជឿទុកចិត្តការដឹកនាំរបស់រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដើម្បីបន្តការកែលម្អនូវចំណុចខ្វះខាតនិងបន្តការអភិវឌ្ឍន៍ប្រទេសជាតិ។
-សម្ដេចធិបតី ថ្លែងផ្ដល់នូវអនុសាសន៍មួយចំនួនក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ជំរុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានបញ្ចប់ឲ្យបាននៅឆ្នាំ២០២៥ សូមអាជ្ញាធរខេត្តចូលរួមនូវសកម្មភាពនេះឲ្យបានជោគជ័យ។
-សម្ដេចធិបតី ថ្លែងថា ការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋដោយមិនគិតកម្រៃនៅពេលនេះ គឺជាការចែកទ្រព្យប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មាននៅមុនពេលកម្ពុជាមានសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ នោះឡើយ។
-សម្ដេចធិបតី ថ្លែងថា ផ្ការីករបស់រាជរដ្ឋាភិបាលគឺផ្ការីកសន្តិភាពសុខដុមនីយកម្មនៅក្នុងប្រទេសជាសួនផ្ការីកស្រស់បំព្រងសួនកសិកម្មសួននៃការអភិវឌ្ឍន៍គឺជាផ្ការីករបស់គណបក្សប្រជាជនកម្ពុជានិងផ្ការីកចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចាប់ពីខេត្តកំពង់ចាមនេះទៅដល់ខេត្តផ្សេងៗទូទាំងប្រទេស។
-សម្ដេចធិបតី ថ្លែងថា ផ្ការីក របស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាផ្ការីកនៃសន្តិភាព ផ្ការីកនៃគោលនយោបាយ ឈ្នះ ឈ្នះ ផ្ការីកនៃការអភិវឌ្ឍ ប្រទេសឱ្យកាន់តែរីកចម្រើន។
-សម្ដេចធិបតី ថ្លែងបញ្ជាក់បន្ថែមថា ផ្ការីក របស់រដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ខុសស្រឡះពីផ្ការីករបស់ក្រុមជ្រុលនិយម ដែលនាំគ្រោះថ្នាក់ដល់ជាតិ និងពលរដ្ឋ។ ផ្ការីករបស់ក្រុមជ្រុលនិយម ជាផ្ការីកដែលបង្កឱ្យមានចលាចលក្នុងប្រទេស។
-សម្ដេចធិបតី ថ្លែងថា ក្រុមជ្រុលនិយមមួយចំនួនតែងលើកឡើងពីបញ្ហាដីធ្លីនៅកម្ពុជា ប៉ុន្តែក្រុមជ្រុលនិយមទាំងនោះ មិនដែលលើកឡើងពីការគិតគូររបស់រាជរដ្ឋាភិបាល ដែលបានរៀបចំឱ្យមានការចុះវាស់វែង និងចុះបញ្ជីដីធ្លីជូនពលរដ្ឋដោយមិនមានគិតកម្រៃ ហើយថែមទាំងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋបានជាងប្រាំពីរលានបណ្ណ និងកំពុងពន្លឿនការចុះវាស់ វែង ព្រមទាំងចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នាពេលខាងមុខថែមទៀត។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃនីតិកាលរដ្ឋសភានឹងខិតខំធ្វើយ៉ាងណាបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និងបង្ករលក្ខណៈឲ្យមានតម្លៃ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្អូន ប្រជាពលរដ្ឋ៕ ដោយ៖ស តារា