សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ តើរាជរដ្ឋាភិបាល ពិតជាធ្វើបាបប្រជាពលរដ្ឋដូចការចោទប្រកាន់មែនឬ?

ចែករំលែក៖

ខេត្តកំពង់ចាម ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានការលើកឡើងពីចំណុចអវិជ្ជមានដែលបានចោទប្រកាន់ថា រាជរដ្ឋាភិបាលធ្វើបាបប្រជាជន យកដីប្រជាជន ប៉ុន្តែរាជរដ្ឋាភិបាល មិនដែលខ្វល់ពីការចោទប្រកាន់ខុសពីការពិតនោះទេ ពោលគឺរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានផលជាក់ស្តែងតែម្តង។

នៅក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ដែលប្រារព្ធនៅស្រុកស្ទឺងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានការចោទប្រកាន់ពីចំណុចអវិជ្ជមានរបស់បុគ្គលមួយចំនួនមកលើរាជរដ្ឋាភិបាល ប៉ុន្តែពួកគេមិនដែលបានមើលឃើញពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្នុងការចុះបញ្ជីនិងចែកបណ្ណកម្មសិទ្ធិជូនប្រជាជនរាប់លានគ្រួសារនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នឹងធ្វើឡើងនៅទូទាំងប្រទេស ខណៈកម្មវិធីនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញ និងលើកកម្ពស់ជីវភាពពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា គណបក្សប្រជាជន តែងតែគិតគូរនិងដោះស្រាយរាល់ទុក្ខលំបាកបញ្ហារបស់ជាពលរដ្ឋគ្រប់កាលៈទេសៈនឹងធ្វើអ្វីៗដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ហើយសម្តេច ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានផ្ដល់ការទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារាជរដ្ឋាភិបាលអាណត្តិថ្មីនិងខិតខំបន្តការអភិវឌ្ឍន៍ប្រទេសជាតិដើម្បីឆ្លើយតបនឹងការទុកចិត្តការផ្ដល់យុត្តិធម៌របស់ប្រជាពលរដ្ឋ។

សម្ដេចធិបតីថ្លែងថា ៖ ក្នុងរយៈពេលជិត៤០ ឆ្នាំហើយដែលកម្ពុជាយើងបានចាប់ផ្ដើមរៀបចំផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ការគ្រប់គ្រងដីធ្លីវាមានដំណាក់កាលច្រើនដោយសារប្រទេសយើងមានសង្គ្រាម។ សន្តិភាពមានសារៈសំខាន់ណាស់មិនត្រឹមតែធ្វើឲ្យយើងបានសេចក្ដីសុខប៉ុណ្ណោះទេប៉ុន្តែសន្តិភាពធ្វើឱ្យយើងលទ្ធភាពអាចវាស់វែងដីធ្លីជូនកម្មសិទ្ធជូនប្រជាពលរដ្ឋ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះនឹងខិតខំធ្វើយ៉ាងណាចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នាទូទាំងប្រទេសនេះហើយជាផលនៃសន្តិភាព ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print