ផឺកស៊ីុបង្កជាជម្លោះវាយតប់រួចយកទឹកអាស៊ីតជះ បណ្តាលអោយស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បែកពពុះមាត់បាត់បង់ជីវិត យ៉ាងអាណោចធ័ម ខណៈពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ បន្ទាប់ពីកើតជម្លោះពាក្យសម្តីរវាងកម្មករធ្វើការក្នុង សិប្បកម្មដូចគ្នា ឈានដល់ការវាយប្រតប់គ្នា រួចយកទឹកអាស៊ីតជះគ្នាតែម្តងទៅ ។ ហេតុការណ៍ នេះកើតឡើង កាលពីវេលាម៉ោង ២១ និង ០០នាទីយប់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុច សិប្បកម្មផលិតថង់ផ្លាស្ទិចមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវប៉េតុង ក្នុងក្រុមទី០៧ ភូមិឬស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ សុត ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករក្នុងសិប្បកម្ម កើតហេតុ និងមានស្រុកកំណើតនៅស្រុក ស្វាយជ្រុំ ខេត្តស្វាយរៀង។ ចំណែក ជនដៃ ដល់មានឈ្មោះ ម៉ាប់ មៃ អាយុ ១៧ឆ្នាំ ជាកម្មករនៅសិប្បកម្មកើតហេតុដូចគ្នា និងស្នាក់នៅ រួមគ្នា នៅទីតាំងខាងលើនេះ ។

លោកហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ ទទួលជំនាញព្រហ្មទណ្ឌ បានបញ្ជាក់ពីដំណើរ រឿងអោយដឹងថា ក្នុងករណីខាងលើ ជនរងគ្រោះមានគ្នា២នាក់ ដោយឡែក ក្រុមជនសង្ស័យមានគ្នា ៣នាក់ ដែលជាកម្មករធ្វើការនៅសិប្បកម្មខាងលើ និងស្នាក់នៅរួមគ្នា ។ ពួកគេធ្លាប់មានទំនាស់ពាក្យសម្តីជាមួយគ្នាមកយូរហើយ ពោលគឺធ្វើការ និងរស់នៅ ដោយពុំសូវត្រូវរូវគ្នា ។ នៅវេលាយប់ថ្ងៃកើត ហេតុ ជនរងគ្រោះឈ្មោះ សុត ធារ៉ា ( ស្លាប់ ) និងមិត្តភក្តិម្នាក់ទៀតឈ្មោះសំណាង បានឡើងទៅឡៅ តឿរផ្នែកខាងលើ ដែលជាទីតាំងស្នាក់នៅរបស់ បក្សពួកម្ខាងទៀតដែលមានគ្នា៣នាក់ ដើម្បីយកភួយ និងកន្ទេល មកសម្រាកនៅជាន់ក្រោម ស្របពេលដែលក្រុមជនសង្ស័យទាំង ៣នាក់ កំពុងអង្គុយផឹកស៊ី។ កំឡុងពេលផឹកស៊ីនោះ ឈ្មោះសុត ធារ៉ា ( ស្លាប់ ) បានពោលពាក្យទៅកាន់ក្រុមជនសង្ស័យថា បានបៀរយៀផឹក ភេ្លចស្រាថ្នាំ ហើយពួកអស់ឯង .. ដោយពាក្យមួយឃ្លានេះហើយ ធ្វើអោយក្រុមជន សង្ស័យមានគ្នា៣នាក់ ខឹងសម្បា ក៏លោតមកស្ទុះមកវាយប្រទូស្តគ្នាជាមួយ យុវជនរងគ្រោះ និងមិត្ត ភក្តិ ។ ខណៈពេលកំពុងប្រវាយគ្នានោះ យុវជនម្នាក់ ឈ្មោះ ម៉ាប់ មៃ អាយុ១៧ឆ្នាំ ក្នុងចំណោម បក្សពួកម្ខាងដែលមានគ្នា៣នាក់ ក៏បានរត់ទៅ យកកាដុងចំណុះ២លីត្រ ទៅដងទឹកអាស៊ីតដែលមានជាតិមេខ្ពស់ សម្រាប់ផលិតថង់ផ្លាស្ទិច យកមកជះស្រោចលើឈ្មោះសុត ធារ៉ា ពីក្រោយពេញដងខ្លួនបណ្តាលអោយទឹកអាស៊ីតជ្រាបចូលសព្វខ្លួនប្រាណជនរងគ្រោះ ត្រូវ បែកពពុះមាត់ដួលសន្លប់បាត់បង់ស្មារតីសូន្យឈឹងតែម្តង ។
សូមបញ្ជាក់ថា ក្រោយពេលឃើញឈ្មោះសុត ធារ៉ា ដួលសន្លប់ហើយនោះ ពួកគេទាំង ២ក្រុម បានឈប់វាយគ្នារួចព្យាយាមលើកឈ្មោះសុត ធារ៉ា ដឹកតាមម៉ូតូ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ មន្ទីរភាព ខ្មែរសូវៀត ប៉ុន្តែអកុសលពេលដឹកដល់មន្ទីរពេទ្យ ជនរងគ្រោះក៏ត្រូវដាច់ខ្យល់ស្លាប់តែម្តងទៅ ដោយសារជាតិអាស៊ីតមានលក្ខណៈក្តៅខ្លាំង ។
លោកហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បានបន្តថា ក្រោយពេលទទួលបានព័ត៌មាន ស្តីពីជម្លោះរហូតមានមនុស្សស្លាប់នេះភ្លាម កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ភ្លាមៗ និងឃាត់ខ្លួន ជនដៃដល់ដែលជះទឹកអាស៊ីត ឈ្មោះម៉ាប់ មៃ មកកាន់ប៉ុស្តិ៍នគរបាលមូលដ្ឋាន ភ្លាមៗ ដើម្បីធ្វើការសាកសួរនាំ ។ ដោយឡែកបក្សពួករបស់គេ២នាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់ ស្រមោល ក្រោយដឹងថា ជនរងគ្រោះ ត្រូវបានស្លាប់នៅមន្ទីរពេទ្យ ។

តាមចម្លើយឆ្លើយសារភាពរបស់ឈ្មោះម៉ាប់ មៃ ជាជនដៃដល់ អោយដឹងថា ខ្លួនពិតជាបានដកទឹក អាស៊ីត ១កាដុង ជះទៅលើឈ្មោះសុត ធារ៉ា ពិតប្រាកដមែន ព្រោះតែខ្លួនខឹងសម្បានឹងពាក្យដៀលខ្វេះ របស់ជនរងគ្រោះដែលដៀលមកលើខ្លួននឹងបក្សពួក ។

ជុំវិញករណីខាងលើនេះ នៅវេលាព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៦ នគរបាលជំនាញ និងកោសល្យ វិច្ច័យ បានចុះត្រួតពិនិត្រទីតាំងសិប្បកម្មផងដែរ ដោយបានអះអាងថា ជាតិអាស៊ីតដែលជះលើជន រងគ្រោះ ជាអាស៊ីតមួយដែលគេហៅទូទៅថា យ៊ូសស្ងួត អាស៊ីតនេះវាមានជាមេខ្លាំង ដែលអាចរំលាយ អ្វីមួយបានមួយរំពេច ជាពិសេសបើប៉ះត្រូវសាច់របស់មនុស្ស គឺរលួយយកតែម្តង ។ មន្ត្រីកោសល្យ វិច្ច័យដដែលបន្តថា សពជនរងគ្រោះ ត្រូវជះពីក្រោយ ហើយខ្ទាតទឹកអាស៊ីតចូលទៅក្នុងមាត់ ជាហេតុ ធ្វើអោយជាតិអាស៊ីតចូលទៅបំផ្លាញប្រព័ន្ធផ្ទៃក្នុង នៃសារពាង្គកាយ រហូតត្រូវបែកពពុះមាត់ចេញមក ក្រៅ ស្លាប់ភ្លាមៗ តែម្តងទៅ ។

យ៉ាងណាមិញបច្ចុប្បន្នជនដៃដល់ ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាល នគរបាលស្ទឹងមានជ័យ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់នៅ ពេលក្រោយ ។ ដោយឡែកជនសង្ស័យ ២នាក់ជាបក្សពួកដែលរត់គេចខ្លួន សមត្ថកិច្ចកំពុង ស្រាវជ្រាវ តាមចាប់ខ្លួនយកមកផ្តន្ទាទោសផងដែរ ៕

image image

តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print