Man Utd ចាញ់ក្នុងទឹកដីយ៉ាងអាម៉ាសក្រោមថ្វីជើង Bournemouth

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះ Manchester United បានរងការរិះគន់យ៉ាងខ្លាំង ខណៈដែលក្រុមនេះបានរងបរាជ័យក្នុងផ្ទះខ្លួនឯង ដោយរបូតគ្រាប់បាល់រហូតដល់៣គ្រាប់ដោយក្រុម Bournemouth សម្រាប់ឆ្នាំទី២ជាប់ៗគ្នា ខណៈដែលក្រុមរបស់លោក Ruben Amorim បានចាញ់ជាលើកទី៣ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន៤។

Man Utd នឹងប្រារព្ធពិធីបុណ្យណូអែលនៅក្នុងចំណាត់ថ្នាក់ទី១៣ដដែល បន្ទាប់ពីការបរាជ័យផ្ទួនៗដែលធ្វើឱ្យពួកគេមានត្រឹមតែ៧ពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន៦របស់លោក Amorim។

ផ្ទុយទៅវិញ Bournemouth បានឡើងទៅឈរលេខ៥ ដែលអាចគ្រប់គ្រាន់ក្នុងការឡើងទៅកាន់តំណែងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ដោយសារលទ្ធផលនៃក្លិបអង់គ្លេសមួយនេះចង់បានការប្រកួតប្រជែងនៅពានរង្វាន់អឺរ៉ុប។

៣គ្រាប់របស់ក្រុមភ្ញៀវ Bournemouth រកបាននៅនាទីទី២៩ ដោយកីឡាករ Dean Huijsen ខណៈគ្រាប់បាល់ទី២រកបានដោយកីឡាករ Justin Kliuvert នៅនាទីទី៦១ ពីការស៊ុតបាល់ប៉េណាល់ទីបន្ទាប់ពីខ្សែប្រយុទ្ធត្រូវបានរុញដោយ Noussair Mazroaui ក្នុងតំបន់គ្រោះថ្នាក់។ ចំណែកគ្រាប់បាល់ទី៣ រកបានដោយកីឡាករ Antoine Semenyo នៅនាទីទី៦៣។

នេះជាពេលរសៀលដ៏សោកសៅមួយទៀតសម្រាប់ Man Utd និងលោក Amorim ដែលជាលើកទី៣បានដាក់កីឡាករ Marcus Rashford ក្រៅពីជម្រើសដំបូងក្នុងការប្រកួតរបស់គាត់។Rashford នៅ Old Trafford ដើម្បីមើលព្រឹត្តិការណ៍ដែលកើតឡើង។ នៅក្នុងលទ្ធផលនេះ Man United ត្រូវការ Rashford ត្រលប់មកវិញនូវទម្រង់លេងកំពូល និងច្រើនទៀតក្រៅពីនេះ។

មួយទៀតតាមពីក្រោយក្នុងការប្រកួតបន្ទាប់ពីចាញ់ Nottingham Forest ក្នុងផ្ទះ ខណៈកាលពីថ្ងៃព្រហស្បតិ៍ កីឡាករ Son Hueng-min របស់ក្រុម Tottenham បានស៊ុតបាល់បញ្ចូលទីដោយបាល់ជ្រុងដើម្បីបញ្ជាក់ពីការធ្លាក់ចេញ EFL Cup របស់ Man Utd។

...

លទ្ធផលនេះធ្វើឲ្យក្រុម Man Utd នៅតែបន្តឈរចំណាត់ថ្នាក់លេខ១៣ មាន២២ពិន្ទុ ពីការប្រកួតចំនួន១៧ ខណៈដែលក្រុម Bournemouth បានហក់មកឡើងឈរលេខ៥ ក្នុងតារាង Premier League មាន២៨ពិន្ទុក្នុង១៧ប្រកួតដូចគ្នា ៕ (រូបភាព ៖ BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print