ប្រធានាធិបតីប៉ាណាម៉ាថ្លែងថា ព្រែកជីកប៉ាណាម៉ាជាកម្មសិទ្ធិរបស់ប៉ាណាម៉ាជារៀងរហូត

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី២២ ខែធ្នូ លោក Mulino ប្រធានាធិបតីប៉ាណាម៉ាបានចេញសេចក្តីថ្លែងការណ៍ ដោយរំលឹកជាថ្មីអំពីអធិបតេយ្យភាពចំពោះព្រែកជីកប៉ាណាម៉ា ដើម្បីឆ្លើយតបទៅនឹងពាក្យសម្តីរបស់លោក Trump ប្រធានាធិបតីជាប់ឆ្នោតអាមេរិកដែលថ្លែងនាពេលថ្មីៗនេះថា នឹង”យកព្រែកជីកប៉ាណាម៉ាមកវិញ”។

គេហទំព័រ «CCFR China state-controlled media » លោក Mulino បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍ថា ព្រែកជីកប៉ាណាម៉ា និងតំបន់ជាប់ព្រែកជីកនេះ ជាកម្មសិទ្ធិរបស់ប៉ាណាម៉ាជារៀងរហូត ហើយអធិបតេយ្យភាព និងឯករាជ្យរបស់ប៉ាណាម៉ាគឺមិនអាចចរចាបានទេ។ លោកបានថ្លែងបន្តថា សន្ធិសញ្ញាដែលចុះហត្ថលេខាដោយប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៧៧ បានទទួលស្គាល់ពីអធិបតេយ្យភាពរបស់ប៉ាណាម៉ាចំពោះព្រែកជីក និងតំបន់ព្រែកជីក ហើយចុងក្រោយបំផុត សហរដ្ឋអាមេរិកបានប្រគល់ព្រែកជីកនេះទាំងស្រុងមកឱ្យប៉ាណាម៉ានៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៩៩ ។ការដែលប៉ាណាម៉ាយកព្រែជីកមកវិញ ទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print