ភ្នំពេញ : នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ,
១- កម្មករដែលតវ៉ាដាក់លក្ខខណ្ឌផ្ទុយពីច្បាប់ស្តីពីការងារមិនអាចទទួលបានលទ្ធផលទេ = ផ្ទុយទៅវិវាទការងារនៅតែអូសបន្លាយ ហើយសាម៉ីជនដែលរឹងរូសនៅតែមានជីវភាពយ៉ាប់យឺន?
២- គ្រាន់តែថ្នាក់ដឹកនាំមានសុខភាពមិនស្រួលបន្តិចបន្តួច ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនិយាយឌឺដង = ប្រហែលពួកវាមិនចេះឈឺទេមើលទៅ ចាស់សកហើយឬ?
៣- អារតនា ឈ្មោះពិតគឺង្វៀងយាំងណា = អានេះយួនសុទ្ធ?
៤- ឡានដឹកទំនិញទោះជាប្រភេទណាក៏ដោយ មកពីណាក៏ដោយបើដឹកលើសទម្ងន់និងដាក់ខ្ពស់ហួសកម្ពស់កំណត់ = ត្រូវតែផាកពិន័យឲ្យធ្ងន់ កុំយោគយល់។
៥- ក្នុងរបបខ្មែរក្រហមនរណាក៏លួចដែរ = លួចដើម្បីរស់ទោះជាដឹងថាត្រូវគេយកទៅវ៉ៃចោលក៏ដោយ?
៦- សម្តេចតេជោយជក់នឹងការដឹកនាំប្រទេសនិងការពារសន្តិភាព = មិនមែនមានវិបត្តិផ្លូវចិត្តទេ តែគឺជាការអនុវត្តការប្តេជ្ញាចិត្តរបស់សម្តេចក្នុងការបម្រើជាតិនិងប្រជាជន?
៧- វត្តមានជនជាតិវៀតណាមនៅកម្ពុជាមានតាំងពីទសវត្សរ៍២០ នៃសវទី១៥ មកម៉្លេះ = មិនមែនទើបមានក្នុងសម័យនេះទេ?
៨- ទាល់តែមានខ្សែទើបបានធំគឺជាគំនិតទុដ្ឋិនិយមប្រមាថខ្លួនឯងនិងបង្ហាញពីការអស់សង្ឃឹម = ក្នុងសភាពការណ៍ដែលប្រទេសកំពុងរីកចម្រើនវាកាន់តែមានការប្រកួតប្រជែងខ្លាំង បើប្រកួតប្រជែងខ្លាំងត្រូវតែមានសមត្ថភាពនិងគុណសម្បត្តិខ្ពស់?
៩- សកម្មជនក្រុមឧទ្ទាមក្រៅច្បាប់រួមទាំងជាសង្ឃផងធ្វើឲ្យតែគេជេរប្រមាថ = ទើបនៅសុខ បើគ្មានគេជេរទេ នៅមិនសុខសោះ?
១០- ការដែល អ.ស.ប វាយតម្លៃថាកម្ពុជាឆ្លងផុតពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច = សរបញ្ជាក់ពីការខិតខំដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា? ៕
ដោយ, សិលា