បច្ចុប្បន្ន អ៊ំប្រុស អ៊ំស្រី ករណីភ្នែកស្រវាំង ទទួលការពិនិត្យ និង ព្យាបាលដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

ចែករំលែក៖

ភ្នំពេញ : ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បាននាំអ៊ំប្រុស អ៊ំស្រី ដែលមានបញ្ហាភ្នែកស្រវាំងមេីលមិនឃេីញច្បាស់ តាមរយៈបេសកកម្ម ប្រគល់អណ្តូងទឹកស្អាត ស្ថិតក្នុងភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានិត និង លោកស្រី ឌី សុខីទីឃាយុកោ ហ៊ុនម៉ានិត មកទទួលការព្យាបាលភ្នែកនៅមន្ទីរពេទ្យព្រះអង្គឌួង។ នេះជាការបញ្ជាក់ពីខាងដោយក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។

ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានបន្តថា, បច្ចុប្បន្ន អ៊ំប្រុស អ៊ំស្រីទទួលការពិនិត្យ និង ព្យាបាលដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

សម្តេចធិបតី និងលោកស្រីបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការព្យាបាល ស្នាក់នៅ ធ្វេីដំណេីរជូនអ៊ំប្រុស អ៊ំស្រី និងក្រុមគ្រួសារផងដែរ។

ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យ អ៊ំប្រុស អ៊ំស្រី និងក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print