ក្រុមដើររើសអេតចាយគាស់ផ្ទះទុកចោលចូលលួចខ្សែភ្លើងដុតយកស្ពាន់បង្កជាអគ្គិភ័យ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះទុកចោលមួយកន្លែង រងខូចខាត ដោយសារក្រុមអ្នករើសអេតចាយចូលរុះខ្សែភ្លើងដុតយកស្ពាន់ លក់អេតចាយ ឆេះរាលឡើង ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពីម៉ោង១០ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតតាមបណ្តាយផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាផ្ទះដែលភ្លើងឆាបឆេះ មានទំហំ ៤ម៉ែត្រx៣ម៉ែត្រ ជាប្រភេទផ្ទះបេតុងប្រក់ស័ង្កសី រងខូចខាតសម្ភារៈខាងក្នុង ដែលម្ចាស់ទុកចោល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងទៀតថា ផ្ទះខាងលើម្ចាស់ចាក់សោទុកចោល ពុំមានអ្នកនៅឡើយ ស្រាប់តែក្រុមអ្នកដើររើសអេតចាយលួចគាស់ចូលទៅរុះខ្សែភ្លើងហើយដុតយកខ្សែស្ពាន់លក់អេតចាយ បែរជាបង្កជាអគ្គិភ័យឆាបឆេះសន្ធោឡើងផ្អើលអ្នកជិតខាង ហើយក្រុមអ្នករើសអេតចាយទាំងនោះបាននាំគ្នារត់គេចបាត់អស់ ។
ភ្លាមៗនោះសមត្ថកិច្ចយើងដោយខ្លាចភ្លើងឆេះរាល ក៏បានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ ពន្លត់ភ្លើងនិងការពារឆេះរាលទៅផ្ទះប្រជាពលរដ្ឋនៅជិតខាង៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print