ខេត្តកំពង់ចាម៖ ជនសង្ស័យម្នាក់ព្រោះតែទំនាស់រឿងព្រំដីនៅជាប់ គ្នាបានផឹកស្រាស្រវឹង ហើយយកថ្នាំពុលចាក់ចូល អណ្តូងទឹករបស់អ្នកផ្ទះក្បែរគ្នានោះ ប៉ុនប៉ងសម្លាប់។
ហេតុការណ៍នេះកើតឡើងនៅចន្លោះវេលាម៉ោង៩ទៅ១០យប់ លុះព្រឹកឡើងថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០១៦ នៅភូមិត្រពាំងឫស្សី ឃំុជយោ ស្រុកចំការលើរ។
តាមប្រភពព័ត៍មានពីនគរបាល ស្រុកចំការលើ បានប្រាប់ឲ្យដឹង ថា ជនសង្ស័យក្នុងករណីនេះមានឈ្មោះ គាទ្រូ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិឃំុកើតហេតុខាងលើ។ ប្រភពសមត្ថកិច្ចបានបន្តថា កាលពី៣-៤ ឆ្នាំមុនភាគីជនរងគ្រោះ ឈ្មោះ ហង់ ស្រូយ ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅ ភូមិឃំុកើតហេតុខាងលើដែរបានកើតមានទំនាស់ រឿងព្រំដីដែលមានផ្ទះនៅជាប់គ្នា ជាមួយជនសង្ស័យ រហូតឈាន ដល់ ប្តឹងទៅសមត្ថកិច្ចបានហៅភាគីជនសង្ស័យឈ្មោះ គា ទ្រូ មកអប់រំធ្វើកិច្ចសន្យាមិនឲ្យមាន បន្តទៀតទេ។
ប៉ុន្តែស្រាប់តែនៅចន្លោះម៉ោង ៩ ទៅ១០យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ជនសង្ស័យ ឈ្មោះ គា ទ្រូ ក៏កើតមានគំនិតអាក្រក់បាន យកថ្នាំពុលកសិកម្មទៅចាក់ចូល ក្នុងអណ្តូងទឹកដែលជនរងគ្រោះប្រើប្រាស់ រាល់ថ្ងៃដែលស្ថិតនៅ ខាងក្រោយ ។ លុះ ព្រឹកឡើង ម៉ោង ៧ ព្រឹក ថ្ងៃ ទី ១៣ សីហា កូនប្រុសម្ចាស់ផ្ទះ អាយុ ៩ ឆ្នាំបាន ទៅសប់ទឹក អណ្តូងដាក់ធុង ស្ប៉េ ត្រូដើម្បីយកមក ប្រើ ស្រាប់តែ ធំក្លិនថ្នាំពុលភ្លាមៗនោះបាន ស្រែក ប្រាប់ឪពុករបស់ខ្លួនឲ្យបានដឹង បង្ក ភាពឆោឡោតែម្តង ។
សមត្ថកិច្ចនគរបាលបាល ស្រុកចំការលើបញ្ជាក់ថា ក្រោយពី មានករណីនេះ កើតឡើង ជនរងគ្រោះក៏បានប្តឹងទៅនគរបាលប៉ុស្តិ៍ រដ្ឋបាលហើយសមត្ថកិច្ចជំនាញក៏ចុះទៅ ស្រាវជ្រាវជាបន្ទាន់នៅផ្ទះជនរង គ្រោះទើបឈានទៅកំណត់មុខសញ្ញា និងហៅជនសង្ស័យ ឈ្មោះ គា ទ្រូ មកកាន់ អធិការដ្ឋាន នគរបាលស្រុកចំការលើដើម្បី សួរនាំហើយត្រូវបានជនសង្ស័យ រូបនេះឆ្លើយសារភាពថា ពិតជា បានប្រព្រឹត្តមែនដោយយក ថ្នាំពុលចាក់ចូលទៅក្នុងអណ្តូងទឹក របស់ អ្នករង គ្រោះដោយសារខ្លួនផឹកស្រវឹងនិងមានគំនំុនិងគ្នា។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលជំនាញកំពុងកសាងសំណំុរឿងដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕
ដោយ៖ វណ្ណះ