យុវតីម្នាក់ត្រូវសង្សាកាប់ស្ទើរដាច់ជង្គង់ដោយសារប្រច័ណ្ឌ និង ខឹងនាងសុំបែក

ចែករំលែក៖

ភ្នំពេញ៖ យុវតីអាយុ 17 ឆ្នាំម្នាក់ត្រូវសង្សារដែលជាក្មេងទំនើងកាប់២ កាំបិតបុ័ងតោស្ទើរតែដាច់ជើងនិងដាច់ក រងរបួសធ្ងន់ដោយសារតែរឿងប្រចណ្ឌនិងខឹងនាងសុំបែកគ្នា។

ហេតុការណ៍នេះបានកើតឡើងការពារវេលាម៉ោង 4:00 និង 30 នាទីព្រឹកថ្ងៃទី 25 ខែធ្នូឆ្នាំ 2024 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ 136 មុខ 7 eleven ក្បែរផ្សារកណ្ដាល ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីយុវតីរងគ្រោះបានបញ្ជាក់ថារូបខ្លួននិងជនសង្ស័យ បានរស់នៅជាមួយគ្នារយៈពេលជិត២ឆ្នាំ ក្នុងនាមជាសង្សារ ហើយត្រូវបានឪពុកម្ដាយអនុញ្ញាតឲ្យនៅជាមួយគ្នា ដូចប្តីប្រពន្ធ មូលហេតុដែលធ្វើឲ្យជនសង្ស័យដែលជាសង្សារនោះយកកាំបិតប៉ុងតោ មកកាប់រូបនាងចំនួនពីរកាំបិតដោយសារតែរូបនាងបានចាកចេញពីផ្ទះ និង សុំជនសង្ស័យបែកគ្នារស់នៅរៀងខ្លួន ដើម្បីរូបនាងត្រឡប់មកនៅជាមួយម្តាយ និង មើលថែម្តាយឈឺ ដោយសារតែមូលហេតុនេះទើបធ្វើឲ្យជនសង្ស័យជិះម៉ូតូមួយគ្រឿង តាមមកដល់ផ្ទះម្តាយយុវតីនោះ ហើយយកកាំបិតបុ័ងតោ កាប់ទៅលើរូបនាងចំនួន២កាំបិត ត្រូវក្បាលជង្គង់ស្ទើដាច់ និង ត្រូវ កពីក្រោយ ធ្ងន់ធ្ងរផងដែរ កោលបំណងគឺមកកាប់សម្លាប់តែម្តង តែត្រូវបានជនបរទេសម្នាក់បានទៅជួយ ទើបធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបាត់ទៅ។

...

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំង ចំណែកយុវតីរងគ្រោះត្រូវបាន បញ្ជូនទៅកម្មមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print