ភ្នំពេញ ៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពលោក ខៀវ មុត ប្រធានក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖
១.រាយការណ៍អំពីលទ្ធផលនៃជំនួបជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន
២.ពិនិត្យពិភាក្សាលើខ្លឹមសាររបាយការណ៍ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៤
៣.ពិភាក្សាលើផែនការសកម្មភាពក្នុងចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣
៤.ការងារជីកស្តារស្រះទឹកនៅស្រុកកំពង់ត្រាច ខេត្តកំពត
៥.បញ្ហាផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទី…។ នេះបើយោងតាមប្រភព ពីនាយកដ្ឋានព័ត៌មាន ៕
...
ដោយ ៖ សិលា