បរិយាកាសបុណ្យណូអែល ទោះតាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត នៅតែជ្រៀតចូលទៅក្នុងគ្រប់ជ្រុងនៃមជ្ឈិមបូព៌ា ទោះបីជាមានគ្រោះថ្នាក់ និងទុក្ខលំបាកកើតឡើងនៅក្នុងតំបន់នេះក៏ដោយ។
នៅក្នុងប្រទេសស៊ីរី ដើមឈើណូអែលត្រូវបានបំភ្លឺនៅតាមដងផ្លូវជាច្រើន រួមទាំងរដ្ឋធានី Damascus ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកកាន់សាសនាគ្រិស្តជាច្រើននៅទីនេះ បុណ្យណូអែលត្រូវបានគ្របដណ្ដប់ដោយអារម្មណ៍ចម្រុះ ទាំងភាពរីករាយ និងភាពមិនច្បាស់លាស់អំពីប្រទេសក្រោមរបបថ្មីមួយ។
រដ្ឋាភិបាលបច្ចុប្បន្ននៅក្នុងប្រទេសស៊ីរី ដឹកនាំដោយអង្គការរំដោះតំបន់ជិតបូព៌ា (HTS) កំពុងព្យាយាមបង្ហាញតួនាទីរបស់ខ្លួនជាអ្នកតំណាងនៃសាសនា និងជនជាតិទាំងអស់នៅក្នុងសង្គមរបស់ប្រទេស។ នោះត្រូវបានបង្ហាញតាមរយៈសេចក្តីថ្លែងការណ៍របស់មេដឹកនាំ Ahmad al-Sharaa ដែលការពារជនជាតិភាគតិចសាសនានៅក្នុងប្រទេស ឬសូម្បីតែរដ្ឋាភិបាលថ្មីជ្រើសរើសយកថ្ងៃទី 25 និង 26 ខែធ្នូជារៀងរាល់ឆ្នាំជាថ្ងៃបុណ្យជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ បរិយាកាសពិធីបុណ្យនៅទូទាំងទីក្រុង Damascus និងផ្នែកជាច្រើនទៀតនៃប្រទេសស៊ីរី នៅតែត្រូវបានគ្របដណ្ដប់ដោយសំណួរអំពីអនាគតនៃអ្នកកាន់សាសនាកាតូលិកនៅក្នុងប្រទេសដែលកំពុងផ្លាស់ប្តូររូបរាងនេះ។ ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស ពួកគេបានបង្ហាញទាំងក្តីសង្ឃឹម និងការព្រួយបារម្ភ។
លោក George អាយុ 24 ឆ្នាំជាសមាជិកសហគមន៍កាតូលិកនៅទីក្រុង Damascus បានប្រាប់ CNN ថា “HTS មិនបានប្រកាសអ្វីអំពីការបញ្ឈប់ការប្រារព្ធពិធីរបស់យើងទេ … ប៉ុន្តែមានពួកគ្រីស្ទានដែលមិនចង់ចេញទៅក្រៅដើម្បីប្រារព្ធពិធីព្រោះខ្លាចត្រូវបានវាយប្រហារដោយបុគ្គលប្រដាប់អាវុធ”។
Hilda Haskour អាយុ 50 ឆ្នាំជាអ្នករស់នៅក្នុងទីក្រុង Aleppo ដែលកំណត់អត្តសញ្ញាណថាជាកាតូលិកទោះបីជានាងនឹងរៀបចំពិធីបុណ្យណូអែលក៏ដោយបានសារភាពថា នៅតែមានការភ័យខ្លាចក្នុងចំណោមមនុស្សដែលមានសាសនាដូចគ្នានឹងនាង។ Haskour បាននិយាយថា “យើងគ្រាន់តែចង់រស់នៅដោយសន្តិភាព និងសុវត្ថិភាព យើងមិនទាមទារអ្វីច្រើនទេ… ការភ័យខ្លាចនៅតែមាន ហើយគ្រប់គ្នាអស់កម្លាំង” Haskour បាននិយាយ។
ចាប់តាំងពីជម្លោះប្រដាប់អាវុធនៅហ្គាហ្សាស្ទ្រីបបានចាប់ផ្តើមកាលពីឆ្នាំមុន ទីក្រុងប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែលនេះបានទទួលរង “ភាពឯកោយ៉ាងធ្ងន់ធ្ងរ” យសារតែការរឹតបន្តឹងជាច្រើនលើចលនា។
អភិបាលក្រុងលោក Anton Salman បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា “ការប្រារព្ធពិធីបុណ្យណូអែលនៅឆ្នាំនេះនឹងត្រូវបានកំណត់ចំពោះការអធិស្ឋាន និងពិធីសាសនានៅក្នុងសាមគ្គីភាពជាមួយប្រជាជននៅតំបន់ហ្គាហ្សា និងទូទាំងប៉ាឡេស្ទីន និងជាការតវ៉ាប្រឆាំងនឹងការគៀបសង្កត់ និងភាពអយុត្តិធម៌ដែលពួកគេត្រូវស៊ូទ្រាំ” ថ្ងៃ ៕
រូបថត: Al Jazeera