ខេត្តសៀមរាប៖ សន្តិភាពដែលមានដូចពេលនេះគឺបានមកពីការលះបង់ សាច់ញាតិ ប្រពន្ធ កូន ប្តី ប្អូន ក្មួយ លះបង់ដៃ ជើង ភ្នែក ដែលជាទីស្រលាញ់របស់ខ្លួន ដើម្បីតែជាតិមាតុភូមិបានសុខសន្តិភាព ។ នាយឧត្តមសេនីយ៍ មានប្រសាសន៍បែបនេះក្នុងដំណើរសាកសួរសុខទុក្ខ អតីតយុទ្ធជន ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកពួក ខេត្តសៀមរាប ចំនួន៥០០នាក់ កាលពីម្សិលមិញ។
ដើម្បីជាការតបស្នងសងគុណដល់បងប្អូនអតីតយុទ្ធជន នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំ អោយអាជ្ញាធរមានសមត្ថកិច្ច លោកមេឃុំដែលជាប្រធានកិត្តិយស សអក ឃុំ ត្រូវយកចិត្តទុក្ខដាក់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ។
ឆ្លើយតបទៅនឹងប្រសាសន៍ របស់នាយឧត្តមសេនីយ៍ គន់ គីម អតីតយុទ្ធជនទាំងអស់បានសម្តែងនូវទឹកចិត្តរំភើបរីករាយចំពោះការយកចិត្តទុក្ខដាក់ និងគិតគូររបស់សម្តេចតេជោ និងថ្នាក់ដឹកនាំ សមាគម ចំពោះបងប្អូន ហើយប្តេជ្ញានិងរក្សាការពារមរតសន្តិភាពនេះអោយបានដាច់ខាត ។
ក្នុងនាមសម្តេចតេជោ លោក សៀង ណាំ បានចលនាសប្បុរសជនជួយឧបត្ថម្ភជូនបងប្អូនបានក្នុងម្នាក់ៗ អង្ករ១០គក្រ ត្រីខកំប៉ុង ១យួរ និងថវិកា ១០ម៉ឺនរៀល ព្រមទាំងពិសារបាយសាមគ្គីជាមួយបងប្អូនអតីតយុទ្ធជនទាំង៥០០នាក់៕
ដោយ៖ សុខ ខេមរា