ក្មេងប្រុសម្នាក់លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកអណ្តូងមាស

ចែករំលែក៖

ខេត្តរតនគិរី៖ ក្មេងប្រុសជនជាតិកាចក់ម្នាក់ដ៏គួរឲ្យអាណិតបានស្លាប់ដោយសារឪពុកម្តាយរវល់ធ្វើចំការធ្វេសប្រហែសបន្តិចទើបបណ្តាលឲ្យកូនលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៤ និង៣៥នាទីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្មាំ២០១៦ នៅចំណុចស្រះចិញ្ចឹមត្រីក្រោយផ្ទះ ស្ថិតក្នុងភូមិអុីន ឃុំតាឡៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា កុមាររងគ្រោះមានឈ្មោះក្លាន កីប ភេទប្រុស អាយុ៨ ឆ្នាំជនជាតិកាចក់ មានឪពុកឈ្មោះសល់ ឡេវអាយុ៤០ឆ្នាំជនជាតិកាចក់ និងម្តាយឈ្មោះ អាង សាត អាយុ៣៥ឆ្នាំ មានទីលំនៅភូមិអុីន ឃុំតាឡាវ ស្រុកអណ្តូង មាសខេត្តរតនគិរី។

បច្ចុប្បន្នកុមារដែលបានលង់ទឹកស្លាប់សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិភាគតិច៕

IMG-20160815-WA0011 IMG-20160815-WA0009 IMG-20160815-WA0010

ដោយ៖ វុទ្ធឦសាន្ត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print