រដ្ឋាភិបាលម៉ាឡេស៊ីបញ្ជូនក្រុមបច្ចេកទេស១២រូបចាប់ផ្តើម​អនុវត្តគម្រោងបណ្ដុះបណ្ដាលធនធានមនុស្សនៅក្រោមកញ្ចប់ថវិកា១លានដុល្លារជូនសហគមន៍ខ្មែរ​អ៊ិស្លាម​  

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានអភិវឌ្ឍន៍អ៊ិស្លាមម៉ាឡេស៊ី (JAKIM) លោក Haji Mohammad Nordin Ismail បានដឹកនាំគណៈប្រតិភូ១២រូប មកពីស្ថាប័នចំនួន៥ ផ្សេងៗគ្នាចាប់ផ្តើម អនុវត្តគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យអប់រំ និង វិជ្ជាជីវៈ, ប្រព័ន្ឋគ្រប់គ្រងអាហារនិងផលិតផលហាឡាល់, ប្រព័ន្ឋគ្រប់គ្រងការប្រមូលទ្រព្យហ្សាកាត់ (ដកពន្ឋច្បាប់អ៊ិស្លាម) និងប្រព័ន្ឋសម្បត្តិគរុភ័ណ្ឌសាសនា, ប្រព័ន្ឋគ្រប់គ្រងច្បាប់ និង និតិវិធី នៃការប្រារព្ឋពិធីបុណ្យហាជ្ជ, ការងារគ្រប់គ្រងអាពាហ៍ពិពាហ៍អ៊ិស្លាម, ការងារគ្រប់គ្រងវិហារអ៊ិស្លាម។

ដោយប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលសន្យារាប់រងជាថវិកា១លានដុល្លារ កាលពីឆ្នាំ២០១២ ហើយត្រូវបានសម្រេចយល់ព្រមផ្ដល់ឲ្យសហគមន៍ខ្មែរអ៊ិស្លាម នៅចុងឆ្នាំ២០១៦នេះ ។ កញ្ចប់ថវិកានេះនឹងប្រើប្រាស់ដើម្បីអភិវឌ្ឍន៍វិស័យសំខាន់ៗជូនសហគមខ្មែរអ៊ិស្លាម តាមរយៈគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក អូស្មាន ហាស្សាន់  រដ្ឋលេខាធិការក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈលោកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអ្នកជំនាញបច្ចេកទេសម៉ាឡេស៊ី១២រូបនៅស្នាក់ការចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជាខណ្ឌឬស្សីកែវ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នំា២០១៦។

លោក Haji Mohammad Nordin Ismail អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអ៊ិស្លាមម៉ាឡេស៊ី បានបញ្ជាក់ថា នៅក្នុងជាជំហានដំបូងក្នុងដំណើរការលើគម្រោងនានាសម្រាប់ឆ្នាំ២០១៦នេះ ក្រុមអ្នកឯកទេសរបស់ស្ថាប័នលោក បានទទួលការអនុញ្ញាតិពីរដ្ឋាភិបាលម៉ាឡេស៊ីឲ្យចាប់ផ្តើមចំណាយខ្ទង់ថវិកាចំនួន៣០ម៉ឺនដុល្លារសិន ហើយបន្តរៀងរាល់ឆ្នាំរហូតដល់បញ្ចប់បេសកកម្មដើមឆ្នាំ២០១៩។  ក្នុងពេលនេះយើងផ្តើមពីវិស័យអប់រំជាមុនដោយនឹងរៀបចំបំពាក់បំប៉នគ្រូបង្គោលថ្នាក់មត្តេយ្យ និងបឋមសិក្សា ហើយនឹងមានវគ្គអប់រំផ្សេងៗបន្ដទៀត ។ ចំណែកប្រព័ន្ឋផ្សេងៗ ៥ចំនុចទៀតនឹងបន្តតាមកាលវិភាគ ដែលបានដាក់ជូន ហើយកែប្រែតាមស្ថានភាពជាក់ស្តែង។ តាមរយៈសកម្មភាពនេះជាការបង្ហាញពីការផ្សាភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ឋរវាងប្រទេសម៉ាឡេស៊ីនិងប្រទេសកម្ពុជា។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋាភិបាល ម៉ាឡេស៊ីដែលបានសម្រេច និងចាប់ផ្តើមដំណើរការគម្រោងកញ្ចប់ថវិការខាងលើដើម្បីជួយបណ្តុះបណ្តាល និងបំពេញសេចក្តីត្រូវការរបស់សហគមន៍ខ្មែរអ៊ិស្លាម ។ លោកបន្តថា ក្នុងនាមថ្នាក់ដឹកនាំសាសនិកអ៊ិស្លាមកម្ពុជា លោកមានក្ដីសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលម៉ាលេស៊ីនឹងបន្តបេសកកម្មនេះរហូតបានសម្រេចគ្រប់ផ្នែកទាំងអស់ដើម្បីចូលរួមអភិវឌ្ឍន៍លើកកំពស់វិស័យអប់រំ វិជ្ជាជីវៈ វិស័យឧស្សាហកម្ម និងកិច្ចការសាសនាឥស្លាមនៅកម្ពុជា ជាពិសេសគឺការកាត់បន្ថយភាពក្រីក្រ។

លោក សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជាបានបញ្ជាក់ថា សម្រាប់៦ចំណុចដែលស្ថិតនៅក្រោមគម្រោងកញ្ចប់ថវិការក្រោមការរាប់រងរបស់រដ្ឋាភិបាលម៉ាឡេស៊ី យើងខ្ញុំកំពុងរៀបចំមេក្រុមការងារតាមផ្នែកនិមួយៗ ដើម្បីទៅទទួលការបណ្តុះបណ្តាលពីម៉ាឡេស៊ី តែសម្រាប់ពេលវេលា ដែលក្រុមបច្ចេកទេសដាក់ជូនហាក់បីដូចជាគៀកគ្នា និងរយៈពេលខ្លី យើងខ្ញុំសូមយកពេលនេះចាត់ចែងសមាសភាពឲ្យសមស្រមតាមជំនាញនិមួយៗ សិន បន្ទាប់មកក្រុមគណៈដឹកនំាជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា យើងនិងស្នើសុំកំណត់ថេរវេលាទៅតាមផ្នែកនិមួយៗដើម្បីត្រៀមអនុវត្ដឲ្យមានប្រសិទ្ធភាព៕

image8 image9 image10 image11 image12 image13 image7

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print