ស្រវឹងស្រាជិះម៉ូតូបុកបង្គោលស្លាកគណបក្ស ប្រាប់សមត្ថកិច្ចថាមានគេដេញកាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យុវជន៣នាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីបានបើកម៉ូតូរត់គេចពីការដេញកាប់ប្រហារ ហើយជ្រុលទៅបុកបង្គោលស្លាកគណបក្សខ្មែររួបរួមជាតិតែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

នគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់នេះ ទី១.ឈ្មោះ សាយ សុភ័ណ្ឌ ភេទប្រុស អាយុ២៤ឆ្នាំ ទី២.ឈ្មោះសុខ ណា ភេទប្រុស អាយុ២០ ជនរងគ្រោះទាំង២នាក់នេះរស់នៅឃុំកំពង់អុស ស្រុកជលគិរី ចំណែកឯទី៣ ជនរងគ្រោះ ឈ្មោះសី សុត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់នេះបើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-2937 ជិះគ្នា៣នាក់ បើកក្នុងល្បឿនយ៉ាងលឿនពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុដោយសារស្ថានភាពស្រវឹងផងនោះក៏បានរេជ្រុលទៅបុកស្លាកគណបក្សតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បើតាមការរៀបរាប់ពីជនរងគ្រោះនៅកន្លែងកើតហេតុនោះបានប្រាប់សមត្ថកិច្ចទាំងរវើរវាយថា មូលហេតុដែលពួកគេទាំង៣នាក់បានជិះម៉ូតូទៅបុកស្លាកគណបក្សនេះ ដោយសារមានជនមួយក្រុមបានជិះម៉ូតូដេញកាប់រូបគេទាំង៣នាក់ ហើយដោយសារភ័យស្លន់ស្លោផងនោះក៏បានបើកទៅបុកបង្គោលស្លាកគណបក្សនេះតែម្តង ។

សមត្ថកិច្ចបានបញ្ជាក់ថា ការរៀបរាប់របស់ជនរងគ្រោះគឺគ្រាន់តែជាការដោះសារសមត្ថកិច្ចតែប៉ុណ្ណោះ ព្រោះជនគ្រោះសភាពស្រវឹងខ្លាំង និង បើកបរយ៉ាងលឿន ទើបបុកស្លាកគណបក្សនេះតែម្តង ។

ក្រោយពេលកើតហេតុជនរងគ្រោះបានដឹកយកទៅសង្រ្គោះនៅពេទ្យ ចំណែកឯកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំងរងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕

tha (3) tha (4) tha (2) tha (1) tha (5)

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print