ពីរនាក់ឪពុកនិងកូនស្លាប់មួយប្រ៉ព្រិចភ្នែកដោយសារលង់ទឹកស្រះក្បែរផ្ទះ

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រួសារពីរនាក់ឪពុកនិងកូនបានបាត់បង់ជីវិតមួយប្រ៉ព្រិចភ្នែក ដោយសាររអិលជើងលង់ទឹកស្រះក្បែរផ្ទះប្រហែល ១៥០ម៉ែត្រ ដែលលមានជម្រៅ៤ម៉ែត្រ ទំហំ៤ម៉ែត្រ គុណ ១៣ម៉ែត្រ ខណៈដែលជនរងគ្រោះទាំងពីរនាក់នោះនំាគ្នាទៅដងទឹកស្រោចដើមដូងដែលទើបនិងដាំថ្មីៗ ។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំគ្រួសក្រហម ក្នុងភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នេះថា ក្មេងៗឃ្វាលគោបានទះប្រឃើញសាកសពហើយបានរត់ទៅប្រាប់អ្នកភូមិដែលនៅក្បែរឲ្យជួយសង្គ្រោះតែអកុសលឪពុកនិងកូនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

តាមការពិនិត្យសាកសពរបស់កម្លាំងសមត្ថកិច្ចនគរបាលជំនាញ និងប្រជាពលរដ្ឋដែលបានទៅស្រង់ជនរងគ្រោះនោះបានសន្និដ្ឋានថា ប្រហែលជាឪពុកកំពុងរវល់ស្រោចដំណាំ កូនក៏ចុះទៅលេងទឹកហើយលង់ ហើយឪពុកក្រឡេកឃើញក៏ទៅជួយតែជួយមិនបានទើបបណ្ដាលលង់ឲ្យស្លាប់ទាំងពីនាក់តែម្តង។ សពទាំងពីរនាក់ឪពុកនិងកូន មានលក្ខណៈស្លាប់ឱបគ្នាជាប់គួរឲ្យអាណោចអាធ័ម។

លោកបានបញ្ជាក់ថា ជនរងគ្រោះនោះឪពុកឈ្មោះ ឈួន ដុល្លា ហៅចិន ភេទប្រុស អាយុ៤៦ឆ្នាំ មានមុខរបរជាបុគ្គលិកសណ្ឋាគារជាឪពុក ចំណែកកូនឈ្មោះ ឆាង ឆៃណា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស។

បច្ចុប្បន្នសពជនរងគ្រោះទាំងពីរនាក់ឪពុកនិងកូនត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

1 2

ដោយ៖ ជានិរន្ដរ៍

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print