យុវជន​ពីរ​នាក់​ចូល​លុយ​គ្នា​ទិញ​គ្រឿង​ញៀន​ចែកចាយ​ ត្រូវ​តុលាការ​ឃុំ​ខ្លួន​

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនវ័យក្មេងពីរនាក់ ត្រូវបានតុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី១៥ ខែសីហា ដើម្បីរង់ចាំវិនិច្ឆ័យទោសពេលក្រោយ ។

ជនសង្ស័យទាំងពីរនាក់ សារភាពនៅដំណាក់កាលសមត្ថកិច្ច ថា ពួកគេបានចូលលុយគ្នាទិញថ្នាំញៀនមកពីចំណុចបឹងត្របែករាជធានីភ្នំពេញ ចំនួន២៤កញ្ចប់តូច ក្នុងតម្លៃ៣០ម៉ឺនរៀល ដើម្បីយកទៅជួញដូរនៅឃុំព្រែកអំបិល តែត្រូវសមត្ថកិច្ចឃាត់ខ្លួន តែម្ដង ។

ជនសង្ស័យ២នាក់រួមនឹងថ្នាំញៀនចំនួន២៤កញ្ចប់ ត្រូវបានកម្លាំងអន្តរាគមន៍ស្រុកស្អាងឃាត់ខ្លួនកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យទី១.ឈ្មោះ ឈុន មុន្នី អាយុ២៤ឆ្នាំ និង ទី២.ឈ្មោះ សេង គីមសុង អាយុ ១៩ឆ្នាំ ។ អ្នកទាំងពីរមានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន២៤កញ្ចប់តូច និងម៉ូតូចំនួន០១គ្រឿង ម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ កំពត1I-8195 ៕

image image

ដោយ៖ ចេស្តា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print