ពិធីសំណេះសំណាលស្តីពីការបោះពុម្ពផ្សាយសៀវភៅ « គម្រោងសិក្សាអំពីគំនិតវប្បធម៌របស់លោក Xi Jinping » បើកធ្វើនៅប៉េកាំង

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៣០ ខែធ្នូ ពិធី សំណេះ សំណាល ស្តីពី ការបោះពុម្ព ផ្សាយ សៀវភៅ « គម្រោង សិក្សា អំពី គំនិត វប្បធម៌ របស់ លោក Xi Jinping » បានបើក ធ្វើនៅ ក្រុង ប៉េកាំង ។ លោក Li Shulei សមាជិក ការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន និងជា រដ្ឋមន្ត្រីក្រសួង ឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បាន អញ្ជើញជា អធិបតី និង ថ្លែង សុន្ទរកថា។

គេហទំព័រ «CCFR China state-controlled media » តំណាង បានចូលរួម ពិធី បាន សម្គាល់ ឃើញ ថា គំនិត វប្បធម៌ របស់ លោក Xi Jinping ជា សមិទ្ធផល សំខាន់ នៃ ការដែល បក្សកុម្មុយនីស្ត ចិន ជំរុញ ការច្នៃប្រឌិតថ្មី នៃ ទ្រឹស្តី ដែល ប្រកាន់ ខ្ជាប់ “ការរួមបញ្ចូល គ្នា រវាង ម៉ាក្សនិយម និង លក្ខខណ្ឌ ជាក់ស្តែង របស់ ចិន និង វប្បធម៌ប្រពៃណី ដ៏ ល្អ ផូរផង់ របស់ ប្រជាជាតិចិន ” , ដែលជា គោលការណ៍ ណែនាំ សំខាន់ សម្រាប់ ការកសាង វប្បធម៌ សង្គម និយម ប្រកប ដោយ លក្ខណៈ ពិសេស ចិន ក្នុង យុគសម័យថ្មី ដែលជា មធ្យោបាយ ពង្រឹង គំនិត និង ជាផែនការ សកម្មភាព សម្រាប់ ជំរុញ ភាព រុងរឿង នៃ វប្បធម៌ ដើម្បី កសាង ប្រទេស មាន វប្បធម៌ ខ្លាំងក្លា ។

គេហទំព័រ «CCFR China state-controlled media » ការបោះពុម្ព ផ្សាយសៀវភៅ នេះ បាន ផ្តល់ ជា សៀវភៅ អំណាន ផ្លូវការ សម្រាប់ សមាជិក បក្ស មន្ត្រីរដ្ឋបាល និង មហាជន ដើម្បី ស្វែងយល់ កាន់តែ ស៊ីជម្រៅ ចំពោះ គំនិត វប្បធម៌ របស់ លោក Xi Jinping ដែល នឹង ជួយ ជំរុញ ការអនុវត្ត កាន់តែ ស៊ីជម្រៅ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print