ត្រៀមបញ្ជូនខ្លួន​ក្រុមក្មេងទំនើងចំនួន០៤នាក់ ដែលមានរហ្សសនាម”ក្រុមPPK”​ ជំនាញ​បង្ហោះម៉ូតូ​នៅស្រុកកណ្ដាលស្ទឹង​ ទៅតុលាការ​ខេត្ត​

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ ក្រុមក្មេងទំនើងចំនួន០៤នាក់ ក្នុងចំណោមបក្ខពួក០៦នាក់​ ដែលមានរហ័សនាម”ក្រុមPPK”​ និងមានជំនាញ​ខាងបង្ហោះម៉ូតូ​នៅតាមដងផ្លូវ​សាធារណៈ​នៅស្រុកកណ្ដាលស្ទឹង​ ត្រូវ​បានឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ ហើយបានបង្ហាញ​មុខ​ជាសាធារណៈ​ និងត្រៀមបញ្ជូនខ្លួនទៅកាន់​សាលាដំបូងខេត្ត​កណ្តាល​។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី៣១​ ខែធ្នូ​ ឆ្នាំ​២០២៤។

ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន០៤នាក់ ក្នុងចំណោមបក្ខពួក០៦នាក់ ដែលមានរហ័សនាមថា {ក្រុមPPK} ដោយធ្វើសកម្មភាពបង្ហោះម៉ូតូ កាលពីវេលាម៉ោង១៤:២០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ៣៤ ស្ថិតក្នុងភូមិអង្រ្គង ឃុំរលាំងកែន​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនសង្ស័យទាំង០៦ មានដូចខាងក្រោម៖
១-ឈ្មោះ ឡាច ដាលីន​ អាយុ​ ២០ឆ្នាំ​មុខរប​រ​ កសិករ ជាអ្នកបង្ហោះម៉ូតូ (ឃាត់ខ្លួន)​
២-ឈ្មោះ​ សុខ ឡេង អាយុ​ ១៦ឆ្នាំ​ មុខរបរ កសិករ (ឃាត់ខ្លួន)​,
៣-ឈ្មោះ លឿត សុខខេម អាយុ​ ១៨ឆ្នាំ​ មុខរបរ កម្មកររោងចក្រ ​(ឃាត់ខ្លួន)​
៤-ឈ្មោះ ម៉ុយ យុគ អាយុ ១៦ឆ្នាំ ​មុខរបរកសិករ (ឃាត់ខ្លួន)​
៥-ឈ្មោះ​ រាជអាយុ​ ១៥ឆ្នាំ​ មុខរបរ កសិករ( គេចខ្លួន),
៦-ឈ្មោះ រី អាយុ ១៥ឆ្នាំ មុខរបរកសិករ ជាអ្នកបង្ហោះម៉ូតូ (រត់គេចខ្លួន)
ជនសង្ស័យទាំង០៦នាក់ សុទ្ធតែមានទីលំនៅជាមួយគ្នាក្នុងភូមិ ព្រៃល្វា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
វត្ថុតាងរួមមាន :-ម៉ូតូចំនួន០២គ្រឿង, ទូរស័ព្ទដៃ​ ចំនួន០៤គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង០៤នាក់បានឆ្លើយសារភាពថា ÷ក្រុមខ្លួនមានឈ្មោះថា { ក្រុម PPK } គឺពឹតជាបានធ្វើសកម្មភាព ជិះម៉ូតូបង្ហោះលើផ្លូវលេខ៣៤ ចំណុចឃុំរកា និងឃុំរលាំងកែន នៃស្រុកកណ្តាលស្ទឹង ពឹតប្រាកដមែននិងចំនួនពីរដងមកហើយ។

...

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ ត្រូវបានឃាត់ខ្លួននៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែក​ចំពោះជនសង្ស័យដែលគេចខ្លួន​ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តដើម្បីឃាត់ខ្លួនចាត់ការតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print