ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន OCIC ស្ដីពី ការដោះស្រាយដីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ។ កិច្ចប្រជុំបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារបន្ថែមក្នុងការពន្លឿនការវាស់វែងឱ្យកាន់តែឆាប់រហ័ស ដែលរួមមានទាំងផ្នែកជំនាញបច្ចេកទេស ក្រុមហ៊ុន និងរដ្ឋបាលរាជធានី។ ការសិក្សា និងការដោះស្រាយគឺត្រូវធ្វើតាមនីតិវិធីឱ្យបានម៉ត់ចត់ ជាពិសេស ត្រូវពន្លឿនហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់អភិវឌ្ឍន៍នេះជាចាំបាច់៕
ដោយ សុខ ខេមរា
...