ពេលថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិតជូន ចំពោះ លោក Mikheil Kavelashvili ដើម្បី សម្តែងការអបអរសាទរ ចំពោះ លោក ដែលបាន ជាប់ឆ្នោត ជា ប្រធានាធិបតី ហ៊្សកហ្ស៊ី ។ នេះបើយោងតាមការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា នាពេល បច្ចុប្បន្ននេះ ទំនាក់ ទំនង ភាពជាដៃគូ យុទ្ធសាស្រ្ត ចិន-ហ៊្សកហ្ស៊ី បាន រក្សានិន្នាការអភិវឌ្ឍន៍ ដ៏វិជ្ជមាន ។ ការក សាង ទំនុកចិត្តគ្នា ខាងនយោបាយ រវាងភាគីទាំងពីរ ត្រូវបាន ពង្រឹង ជាបន្តបន្ទាប់ កិច្ចសហ ប្រតិបតិ្តការ ស្តីពី ការ រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ហើយ កិច្ចសហការ អន្តរជាតិ ទទួលបានប្រសិទ្ធភាពខ្ពស់ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ ចំពោះ ការ អភិវឌ្ឍ ទំនាក់ទំនងរវាងចិន និង ហ៊្សកហ្ស៊ី រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយ លោក ប្រធានាធិបតី ដើម្បី បន្តវេន ចំណងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅ នូវ កិច្ចសហប្រតិបត្តិការ ទ្វេភាគី ដែលផ្តល់ ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមក ក្នុងន័យ ជំរុញ ឱ្យ ទំនាក់ ទំនង រវាងចិន និង ហ៊្សកហ្ស៊ី ទទួលបាន ការអភិវឌ្ឍកាន់តែធំ និង ផ្តល់ ផល ប្រយោជន៍ កាន់ តែច្រើន ជូន ដល់ ប្រជាជន នៃប្រទេសទាំងពីរ ៕
ដោយ ៖ សិលា