សម្ព័ន្ធ​អារ៉ាប់​ច្រានចោលព័ត៌មានថាបានទម្លាក់គ្រាប់ចំសាលារៀន​បណ្តាលឲ្យសិសជិត​៤០នាក់ស្លាប់និងរបួស

ចែករំលែក៖

នៅថ្ងៃទី១៥ ខែសីហា ប្រទេសអារ៉ាប៊ីសាអូឌិត បានច្រានចោលព័ត៌មានចោទប្រកាន់ថា សម្ព័ន្ធមិត្តយោធាដែលដឹកនាំដោយ អារ៉ាប៊ីសាអូឌិត បានវាយប្រហារទម្លាក់គ្រាប់បែកទៅលើទីតាំងហ្វឹកហាត់របស់ក្រុមឧទ្ទាមមិនមែននៅក្នុងសាលារៀនដូចការចោទប្រកាន់នោះឡើយ។

កាលពីថ្ងៃអាទិត្យទី១៤ ខែសីហា ក្រុមគ្រូពេទ្យនៅក្នុងប្រទេសយ៉េម៉ែន បញ្ចាក់ថាមានសិស្សសាលាយ៉ាងតិច១០នាក់បានស្លាប់ និង២៨នាក់រងរបួស នៅក្រោមការទម្លាក់គ្រាប់បែករបស់សម្ព័ន្ធអារ៉ាប់ដែលដឹកនាំដោយប្រទេស អារ៉ាប៊ីសាអូឌីត។

តាមប្រសាសន៍របស់តំណាងក្រុមគ្រូពេទ្យបានឲ្យដឹងថា ប្រតិបត្តិការផ្លូវអាកាសរបស់សម្ព័ន្ធអារ៉ាប់ ដឹកនាំដោយប្រទេស អារ៉ាប៊ីសាអូឌីត បានធ្វើឡើងនាថ្ងៃសៅរ៍ទី១៣ ខែសីហា លើតំបន់ Haydan កាន់កាប់ដោយពួកឧទ្ទាមស្ថិតក្បែរព្រំដែននឹងប្រទេសអារ៉ាប៊ីសាអូឌីត និងថា ការវាយប្រហារនោះបានបណ្តាលឲ្យមានសិស្សសាលាអាយុក្រោម ១៥ឆ្នាំយ៉ាងតិច ១០នាក់បាត់បង់ជីវិត និងរបួស ២៨នាក់ផ្សេងទៀត។ ព័ត៌មាននេះក៏ត្រូវបានបញ្ជាក់ជាផ្លូវការដោយអង្គការ Unicef និងបន្ថែមថា ជនរងគ្រោះជាសិស្សសាលាទាំងនោះមានអាយុពី ៦ទៅ១៤ឆ្នាំ។

កម្លាំងសម្ព័ន្ធអារ៉ាប់ ក៏បានបញ្ចេញប្រតិកម្មតាមរយៈអ្នកនាំពាក្យរបស់ខ្លួននាថ្ងៃអាទិត្យទី១៤ ខែសីហា ដែលឆ្លើយបដិសេធថា សាលារៀននោះមិនមែនជាផ្ទាំងស៊ីបនៃការវាយប្រហារកាលពីថ្ងៃសៅរ៍កន្លងទៅទេ និងថាគឺជំរំហ្វឹកហ្វឺនរបស់ក្រុមឧទ្ទាមទេដែលពួកគេបានវាយប្រហារ។ ទន្ទឹមគ្នានេះ អ្នកនាំពាក្យរបស់កម្លាំងសម្ព័ន្ធអារ៉ាប់រូបនេះដដែលក៏បានចោទពួកឧទ្ទាមពីបទបានយកប្រើកូនក្មេងជាកម្លាំងប្រយុទ្ធនិងជាផ្ទាំងស៊ីបនៅលើសមរភូមិ។

សូមជម្រាបជូនថា នេះមិនមែនជាលើកទី១ ទេដែលសម្ព័ន្ធអារ៉ាប់បានទទួលរងការចោទប្រកាន់ពីបទសម្លាប់ជនស៊ីវិលនៅក្នុងប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសយេម៉ែន។ ជាថ្មីម្តងទៀតនៅថ្ងៃអាទិត្យ ទី១៤ ខែសីហា អង្គការ Unicef បានអំពាវនាវឲ្យគ្រប់ភាគីជម្លោះនៅយេម៉ែនបញ្ជៀសការប្រឈមមុខដាក់គ្នានៅកន្លែងមានជនស៊ីវិលរស់នៅ និងការយកជនស៊ីវិលធ្វើជាខែលផ្ទាំងស៊ីបនៅលើសមរភូមិ៕

1 (1) 1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print