ចាប់បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីទទួលផលចោរកម្ម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ពាក់ព័ន្ធករណីទទួលផលចោរកម្ម កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះចាន់ វណ្ណនិត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអាជិវករ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រីឯជនរងគ្រោះដែលដាក់ពាក្យបណ្ដឹងនោះមានឈ្មោះសិុន បានអូន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអាជីវករ មានទីលំនៅផ្លូវ6A  សង្កាក់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងរឹបអូសបាន៖ រថយន្ត១គ្រឿងម៉ាកឡិចសីុស RX-300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2O-3075។

ក្រោយពីធ្វើការឃាត់ខ្លួនរួចនៅវេលាម៉ោង១រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌអ.ហខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ៕

IMG-20160816-WA0013

ដោយ៖ ឆ្លាម សមុទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print