ប្រទះឃើញបុរសម្នាក់ចង.កធ្វើអត្តឃាតក្នុងបន្ទប់ទឹកក្រោយផ្ទះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានចង.កធ្វើអត្តឃាតក្នុងបន្ទប់ទឹកខាងក្រោយផ្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបងជាមួយទាំងព្រឹកព្រលឹម ខណៈកូនជនរងគ្រោះប្រទះឃើញនៅពេលដើរទៅបន្ទប់ទឹក។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចបន្ទប់ទឹកខាងក្រោយផ្ទះជនរងគ្រោះ ស្ថិងក្នុងភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ស៊ុន លឹម អាយុ៥៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។  ប្រភពបន្តថា ជនរងគ្រោះចង.កធ្វើអត្តឃាតខាងលើបានយកក្រមាក្រពណ៌ក្រហមចងព្យួទៅនឹងចំរ៉ឹងបន្ទប់ទឹកខាងក្រោយផ្ទះចម្ងាយប្រមាណ ២ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធ័ម ហើយការភ្ញាក់ផ្អើលនេះឡើងខណៈកូនរបស់ជនរងគ្រោះអាយុ២ខួបដើរចូលទៅបន្ទប់ទឹក នៅពេលរុញទ្វារចូលទៅក៏ប្រទះឃើញឪពុកចង.កដោយយកក្រមាពណ៌ចងព្យួរចំរ៉ឹងក្នុងបន្ទប់ ទើបរត់ចេញមកក្រៅវិញស្រែកហៅសាច់ញាតិឲ្យមកជួយ គ្រានោះទើបភ្ញាក់ផ្អើឆោឡោដល់អ្នកភូមិផងរបងជាមួយតែម្តង។

ប្រភពដដែលបន្តទៀតថា ក្រោយទទួលព័ត៌មាននេះពីមេភូមិភ្លាមកម្លាំងសមត្ថកិច្ចអាជ្ញាធរបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យយ៉ាងយកចិត្តទុកដាក់ លទ្ធផលឃើញថា ជនរងគ្រោះពិតជាចង.កធ្វើអត្តឃាតប្រាកដមែន ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ពាក់ព័ន្ធនឹងករណីឃាត់កម្មនោះទេ ហើយជនរងគ្រោះមានសត្តិមិនល្អប្រចាំកាយយូរឆ្នាំមកហើយ ហើយការធ្វើឃាតនេះធ្វើឡើងខណៈប្រពន្ធមិននៅផ្ទះទេ (ទៅរកស៊ីនៅប្រទេសថៃ) សាកសពបានប្រគល់ឲ្យសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

1 2 3

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print