គណៈប្រតិភូនៃយុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិននឹងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ឆ្លងតាមរយៈការពិគ្រោះពិភាក្សារវាងភាគីទាំងពីរ និងការឯកភាពគ្នាជាឯកច្ឆន្ទ គណៈប្រតិភូនៃយុទ្ធភូមិភាគ ខាងកើតនៃកងទ័ពរំដោះប្រជាជនចិននឹងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននៅពាក់កណ្តាលខែមករានេះ។

គេហទំព័រ «CCFR China state-controlled media » ក្នុង ដំណើរ ទស្សនកិច្ចលើក នេះ គណៈប្រតិភូចិន នឹង ជួបពិភាក្សាការងារ ជាមួយ ថ្នាក់ដឹកនាំនៃ ក្រសួងការពារជាតិ ជប៉ុន និងសេនាធិការដ្ឋាន នៃ កងកម្លាំង ស្វ័យការពារជប៉ុន ព្រមនិង បំពេញទស្សនកិច្ចនៅ អង្គភាព យោធាមួយចំនួន។ ដំណើរ ទស្សនកិច្ច នេះ នឹងរួមចំណែក បង្កើន ការ យោគយល់ គ្នា និង ទំនុក ចិត្ត រវាង ភាគី ទាំង ពីរ ក៏ដូចជា ជំរុញ ការ ផ្លាស់ ប្តូរ វិស័យ ការពារជាតិ រវាងចិននិងជប៉ុនផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print