ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការវិភាគទោះដោយប្រការណាមួយលើឃាដកម្មលោក លឹម គឹមយ៉ា មិនអាចយកជាការបានទេ = ព្រោះវាគ្រាន់តែជាមតិយោបល់របស់បុគ្គលប៉ុណ្ណោះ?
២- ចម្លើយសារភាពរបស់ឃាដកលើលោក លឹម គឹមយ៉ា ពីអ្នកនៅពីក្រោយខ្នងឃាដកម្មមិនច្បាស់លាស់ = គឺថាសម្រាប់សងគុណមនុស្សដែលមានគុណ និងខ្លាចពីសុវត្ថិភាពក្រុមគ្រួសារខ្លួន?
៣- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមខ្លាចគេធ្វើបាបខ្លួន = តែខ្លួនមិនញញើតពីការធ្វើសកម្មភាពបំផ្លាញជាតិទេ?
៤- លឹម គឹមយ៉ា ជាតំណាងរាស្ត្រកាលពី១០ឆ្នាំមកហើយ = ឥឡូវលែងជាតំណាងរាស្ត្រទៀតហើយ គាត់ទៅកម្ពុជាក្នុងនាមជាទេសចរណ៍ធម្មតាដូចគេឯងប៉ុណ្ណោះ មិនពាក់ព័ន្ធរឿងនយោបាយនៅកម្ពុជាទេ?
៥- ឃាដកថាខ្លាចគេធ្វើបាបក្រុមគ្រួសារខ្លួនដែលកំពុងនៅថៃ = មិនពាក់ព័ន្ធនឹងកម្ពុជាទេ ព្រោះគ្រួសារមិននៅកម្ពុជាទេ?
៦- កុំថាឡើយតែឃាដកបាញ់សម្លាប់ លឹម គឹមយ៉ា ដែលមិនគិតពីទុក្ខសោករបស់គ្រួសារ លឹម គឹមយ៉ា = គ្រាន់តែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមមិនញញើតនឹងធ្វើសកម្មភាពបំផ្លាញសន្តិភាពដែលជាក្តីសុខរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសនោះទេ ឲ្យតែបានសម្រេចមហិច្ឆតារបស់ក្រុមខ្លួន?
៧- លោក ពេជ ស្រស់ មិនទាន់មានការចោទប្រកាន់តាមផ្លូវច្បាប់ទេ = ប៉ុន្តែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមចេះតែនិយាយភ្ជាប់រឿងឃាដកម្មទៅនឹង ពេជ ស្រស់?
៨- កុំគិតពី ហ៊ុន សែន រលាយត្រូវគិតពីខ្លួនឯងជិតរលាយហើយនោះសិន = អាអួតនឹងមានជាង៣០ឆ្នាំហើយ តែដល់រលាយគឺខ្លួនឯងជាអ្នករលាយនោះ?
៩- នៅមិននៅទៅស្រែកថាបង្កើតរបស់ចលនាជាតិតស៊ូស្អីទៀតហើយប៉ុនប៉ងផ្តួលរំលំគេ =ដោយសារអាបង្កើតនឹងហើយដែលធ្វើឲ្យគេប្រើវិធានការណ៍ទប់ទល់និងបង្ក្រាប ហើយបែរជាស្រែកថាគេជិះជាន់ខ្លួន?
១០- ការបង្កើតរបស់ហៅថាចលនាជាតិតស៊ូនឹង = ជាឡេះឲ្យរាជរដ្ឋាភិបាលកម្ពុជាចាត់វិធានការណ៍បង្ក្រាបពួកខ្លួនឯងនឹងហើយមានអាអសបឯណាយកចិត្តិទុកដាក់ បើការងារធ្ងន់ធ្ងរធំៗនៅលើលោកស្អេកស្កាស់ អាណាមកគិតពីឯងនោះ? ៕
ដោយ ៖ សិលា