ប្រធានាធិបតីហ្វុីលីពីនអាចជាប់ទោសឧក្រិដ្ឋកម្ម​ដោយសារតែយុទ្ធនាការបោសសម្អាតគ្រឿងញៀនសម្លាប់មនុស្សរាប់រយនាក់

ចែករំលែក៖

ប្រធានាធិបតីហ្វុីលីពីនលោក Rodrigo Duterte អាចរងការចោទប្រកាន់ពីបទប្រឆាំងមនុស្សជាតិ ដោយសារតែលោកប្រើកណ្តាប់ដៃដែកកម្ចាត់ការជួញដូរគ្រឿងញៀនធ្វើឲ្យមនុស្សរាប់រយនាក់ស្លាប់។

សារព័ត៌មាន Inquirer បានដកស្រង់សម្តីសមាជិករដ្ឋសភាហ្វុីលីពីនលោកស្រី Leila De lima ដែលបានបញ្ចាក់កាលពីថ្ងៃទី១៥ ខែសីហា ថា ប្រធានាធិបតី Rodrigo Duterte អាចនឹងជាប់ទោសពីបទឧក្រិត្តកម្មប្រឆាំងមនុស្សជាតិរបស់តុលាការឧក្រិត្តកម្មអន្តរជាតិ ICC ដោយសារតែចំនួនអ្នកស្លាប់នៅក្នុងការបោសសម្អាតការជួញដូរគ្រឿនញៀនច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បើបុគ្គលណាមួយរងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនហើយប្រាដកជាស្លាប់មិនខាន។

លោកស្រី de Lima បញ្ចាក់ថា លោកស្រីមិនមានការគំរាមកំហែងដល់ប្រធានាធិបតីនោះឡើយ ប៉ុន្តែការប្រើប្រាស់អំណាចប្រឆាំងនឹងពលរដ្ឋស្លូតត្រងបែបនេះអាចនិងត្រូវធ្លាក់ចូលក្នុងទោសខាងលើ។

លោកស្រី De Lima បញ្ជាក់ទៀតថា «អ្នកឯកទេសជាច្រើនធ្លាប់បានលើកឡើងថា ប្រសិនបើការសម្លាប់មនុស្សមិនថយចុះទេនោះ ហើយមិនបានគ្រប់គ្រងល្អនោះ ចំណុចចុងក្រោយគឺតុលាការឧក្រិត្តកម្មអន្តរជាតិនឹងបញ្ចូនមនុស្សមកខ្លមមើលពីការសម្លាប់មនុស្សយ៉ាងច្រើនបែបនេះ»។

សកម្មភាពខាងលើបានបង្ករឲ្យមានការព្រួយបារម្ភខ្លាចមានការចងគំនុំដោយបាញ់សម្លាប់ ហើយគ្រាន់តែដាក់គ្រឿងញៀនមួយកញ្ចប់ប៉ុណ្ណោះមិនត្រូវជាប់ទោសអ្វីនោះឡើយ។

តាមតួលេខ «ក្នុងបញ្ជីខ្មៅ» របស់សារព័ត៌មាន Inquirer ជនសង្ស័យ ៦០១នាក់ត្រូវបានសម្លាប់ចាប់តាំងពីលោក Rodrigo Duterte ចាប់ផ្តើមប្រើកណ្តាប់ដៃដែកប្រឆាំងគ្រឿងញៀនកាលពីចុងខែមិថុនា មកទល់ពេលនេះ។ អ្នកប្រើប្រាស់គ្រឿងញៀនប្រមាន ៥ពាន់នាក់ត្រូវបានចាប់ខ្លួននិងជាង ៦សែននាក់ចេញសារភាព។

សារព័ត៌មាន GMA Network កាលពីថ្ងៃទី១៥ ខែសីហា បានដកស្រង់សម្តីរបស់លោកស្រី De Lima ដែលអំពាវនាវដល់ប្រធានាធិបតី Rodrigo Duterte ចាប់អារម្ភឲ្យបានច្រើនពីសកម្មភាពខាងលើ ដោយលោកត្រូវឡងបង្ហាញនៅក្នុងគណកម្មធិការច្បាប់របស់សភា ក្នុងខែនេះ ពាក់ព័ន្ធនិងការសម្លាប់មនុស្សយ៉ាងច្រើនពាក់ព័ន្ធការជួញដូរគ្រឿងញៀន។

កាលពីសប្តាហ៍កន្លងមក រដ្ឋទូតអាមេរិកប្រចាំនៅហ្វុីលីពីនបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ។ អាមេរិកក៏បានស្នើរដល់ហ្វុីលីពីនគោរពទៅតាមច្បាប់អន្តរជាតិស្តីពីសិទ្ធមនុស្ស បើទោះបីជាត្រូវកម្ចាត់ក្រុមជនល្មើសក៏ដោយ។

អង្គការអន្តរជាតិបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ប្រធានាធិបតីហ្វុីលីពីន អាចបំពាន់ទៅនិងសិទ្ធមនុស្សដោយការសម្លាប់មិនបានស៊ើបឲ្យច្បាស់លាស់ ។ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅហ្វុីលីពីនបានឲ្យដឹងថា អាមេរិកអាចនឹងកាត់ជំនួយយោធាដល់ប្រទេសនេះ ក្រោយពេលប្រធានាធិបតីមិនបានអនុវត្តទៅតាមច្បាប់ស្តីពីសិទ្ធមនុស្ស។

ការប្រើប្រាស់កណ្តាប់ដៃដែកកម្ចាត់ការជួញដូរគ្រឿងញៀនរបស់ប្រធានាធិបតីហ្វុីលីពីនបានធ្វើឲ្យមនុស្សជាច្រើនចេញមកសារភាព និងត្រូវចាប់ខ្លួន។ ទាំងនោះហើយបានធ្វើឲ្យមន្ទីរឃុំឃាំងនៅក្នុងប្រទេសនេះខ្វះច្រើន ត្រូវសាងសង់ថ្មីបន្ថែមទៀត៕

1 (1) 1 (2) 1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print