ចិន «ត្រជាក់ឆ្អឹងខ្នង» ចំពោះអាវុធការពាររបស់ប្រទេសជិតខាង

ចែករំលែក៖

 

អាមេរិកនឹងផ្តល់អាវុធការពារដ៏ទំនើបនិងឆ្លាតវៃបំផុត Aegis រួមទាំងនាវាបំពាក់មីស៊ីល ៣គ្រឿង KDX ឲ្យទៅកូរ៉េខាងត្បូងនិងជប៉ុន។ សកម្មភាពខាងលើរបស់អាមេរិកកើតឡើងក្រោយពេលដែលចិនបានប្រកាសឲ្យពលរដ្ឋត្រៀមលក្ខណធ្វើសង្គ្រាមបរមាណូ។

កន្លងមកជប៉ុនមាននាវាចម្បាំង ៤គ្រឿងប្រភេទ Kongo ពីរគ្រឿងនិង Atago ពីរគ្រឿងបំពាក់ប្រព័ន្ធមីស៊ីលការពារAgis ។ តាមការប្រកាសកាលពីថ្ងៃទី១៥ ខែសីហា ក្រុមហ៊ុនផលិតអាវុធការពារជាតិ Lockheed Martin របស់អាមេរិកបានឲ្យដឹងថា «ប្រព័ន្ធមីស៊ីលការពារប្រភេទ Aegis បានដាក់នៅលើនាវា ៣គ្រឿងរបស់កូរ៉េខាងត្បូងប្រភេទ Sejong  ជាប្រភេទនាវាចម្បាំងស្វ័យប្រវត្តអាចបាញ់មីស៊ីលបុកប្រឆាំងនាវាមុជទឹក និងមីស៊ីលនៅលើអាកាស លើដីបានយ៉ាងល្អ» ។

ក្រុមហ៊ុនខាងលើបានបញ្ចាក់ទៀតថា នឹងផ្តល់នាវាចម្បាំងបន្ថែមពីរគ្រឿងទៀត បំពាក់មីស៊ីល Aegis ចូលរួមជាមួយកងពលនាវាចម្បាំងជប៉ុនដែលមាននាវា ៦គ្រឿងបំពាក់មីស៊ីលប្រភេទនេះ។

ប្រព័ន្ធការពារមីស៊ីលដ៏ទំនើបបំផុតរបស់អាមេរិកត្រូវបានបំពាក់ឲ្យប្រទេសទាំងពីរដើម្បីទប់ស្កាត់ពេលមានសង្គ្រាមកើតឡើង អាចការពារបានគ្រប់ពេលវេលាដោយមីស៊ីលសត្រូវមិនអាចបាញ់ចូលទឹកដីប្រទេសទាំងពីបានឡើយ។ជាមួយនិងការបំពាក់មីស៊ីលខាងលើបានធ្វើឲ្យចិន ឈរ អង្គុយ មិនស្ងៀមឡើយដោយព្រួយបារម្ភថា មីស៊ីលទំនើបៗរបស់ចិននឹងក្លាយជាអាវុធឥតប្រយោជន៍ពេលបាញ់ទៅត្រូវមីស៊ីលទាំងនោះកម្ទេចចោលមួយរំពិច។

មីស៊ីលការពារ Aegis ត្រូវបានគេចាត់ទុកថា ជារនាំងការពាររឹងមាំបំផុតនៅលើពិភពលោក ត្រូវបានគេឲ្យឈ្មោះថាជា «បេះដូង» នៃមីស៊ីលការពារទាំងអស់លើលោក ដែលអាមេរិកបានបង្កើតឡើង។ ទាំងនោះហើយអាមេរិកមិនដែលខ្វល់ខ្វាយពីមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូរបស់ប្រទេសសត្រូវនោះឡើយ។

ការបំពាក់មីស៊ីលខាងលើឲ្យទៅ ជប៉ុន និងកូរ៉េខាងត្បូង ដោយសារតែចិន បានគម្រាមធ្វើសង្គ្រាមបរមាណូនៅក្នុងតំបន់។ កន្លងមកថ្មីៗរដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Liang Guanglie បានអំពាវនាវដល់ពលររដ្ឋនៅទូទាំងប្រទេសត្រៀមលក្ខណៈសម្រាប់ «សង្គ្រាមបរមាណូនៅដែនសមុទ្រ »។ លោកបញ្ចាក់ទៀតថា ការប៉ះទង្គិចដោយអាវុធអាចនិងកើតមានឡើងគ្រប់ពេលវេលា។ អ្នកឯកទេសអាមេរិកលោក James Holmes ប្រមានថា រដ្ឋាភិបាលទីក្រុងម៉ានីល ទីក្រុងហាណូយ និងវ៉ាស៊ីនតោន មិនត្រូវចាត់ទុកការប្រកាសនោះជាការគំរាមកំហែងឲ្យសោះព្រោះវាអាចកើតឡើងគ្រប់ពេល។

ចិនបានប្រកាសពីដែនអធិបតេយ្យមិនអាចប្រកែកបាននៅដែនសមុទ្រដែលគ្រប់គ្រងរហូតដល់ទៅ ៩០ភាគរយនៃតំបន់សមុទ្រចិនភាគខាងត្បូង ។ ប្រទេសដែលមានអំណាចខ្លាំងដូចជាចិន គឺមិនអនុញ្ញាត្តិឲ្យប្រទេសតូចតាចអាចធ្វើអ្វីតាមតែចិត្តបានឡើយ ចិននឹងប្រែក្លាយដែនសមុទ្រទាំងនោះទៅជាកម្មសិទ្ធរបស់ខ្លួនដោយស្វ័យប្រវត្តតាមរយៈណាក៏ដោយ។

ទាំងនោះហើយបានអ្នកឯកទេសអាមេរិកដែលជាអ្នកការពារសេរីភាពចរាចរណ៍នៅដែនសមុទ្រត្រូវតែចាប់អារម្មណ៍បំផុតនៅការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ។ ប្រទេសក្នុងតំបន់ដែលមានវិវាទជាមួយចិនក៏ត្រូវគិតគូរឲ្យបានល្អិតល្អន់ ពេលសង្គ្រាមកំពុងតែជិតមកដល់ហើយនោះ។

ជាការពិតណាស់រយៈពេលកន្លងមកចិនបានបង្ហាញយ៉ាងច្បាស់ថា ចិន ប្រាកដជាមិនគោរពទៅតាមច្បាប់អន្តរជាតិនោះឡើយ ។ ក្រោយតុលាការអាជ្ញាកណ្តាលបានសម្រេចឲ្យចិនចាញ់នៅក្នុងសមុទ្រចិនភាគខាងត្បូង តែចិននៅតែបន្តសកម្មភាពដូចដើមថែមទាំងខ្លាំងជាងមុនទៅទៀត។ រយៈពេលជាងពីរទស្សវត្តកន្លងមកចិនបានចំណាយប្រាក់ជាច្រើនសម្រាប់ពង្រឹងវិស័យយោធាហើយដល់ពេលវេលាដែលចិនត្រូវតែប្រើប្រាសដើម្បីទាញយកផលប្រយោជនរបស់ខ្លួនមកវិញ។

ប្រទេសមហាអំណាចយោធានិងសេដ្ឋកិច្ចនៅក្នុងតំបន់នាពេលនេះ មិនអនុញ្ញាត្តិឲ្យប្រទេសតូចធ្វើអ្វីតាមតែចិត្ត។ ប្រសិនបើចិនចុះចាញ់គោរពច្បាប់ហើយចាកចេញពីតំបន់សមុទ្រចិនភាគខាងត្បូងនោះគឺមិនមែនជាទង្វើរបស់ប្រទេសមហាអំណាចនោះឡើយ។

ការប្រកាសឲ្យពលរដ្ឋត្រៀមលក្ខណធ្វើសង្គ្រាមបរមាណូកើតឡើងក្រោយពេលដែលចិនបានចាប់ផ្តើមធ្វើសមយុទ្ធស្តីពីសន្តិសុខបរមាណូជាលើកក្នុងគោលដៅទប់ទល់នឹងការវាយបកវិញដោយបរមាណូឲ្យបានទាន់ពេលបំផុត៕

1 (1) 1 (1) 1 (2) 1 (3)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print