ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៦ លោក គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះត្រួតពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផល។
សម្រាប់ខេត្តកំពត បើទោះបីជាភ្លៀងធ្លាក់មិនបានរាយប៉ាយស្មើល្អ ប៉ុន្តែតាមរយៈការផ្គត់ផ្គង់ទឹកដោយហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនានា បាន នឹងកំពុងធ្វើឱ្យដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករ មានការលូតលាស់បានយ៉ាងល្អប្រសើរ ។
តាមតួលេខក្រៅផ្លូវការ ការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សានៅទូទាំងខេត្តកំពត មកដល់ពេលនេះ សម្រេចបានលើផ្ទៃដីប្រមាណ ៨៤.៧០០ ហិកតា ស្មើនឹងប្រមាណ ៦៧ ភាគរយ នៃផែនការ ។ តួលេខនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥ គឺមានសន្ទុះលឿនជាងឆ្នាំ២០១៥ ប្រមាណ ២៩.០០០ ហិកតា ៕
ដោយ៖ សុវណ្ណារ៉ា
...