ស្រីស្រស់ចិត្តស្លុយខឹងប្រុសស្នេហ៍មិនមកជួបលោតពីជាន់ទី១សម្លាប់ខ្លួន តែមិនស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នារីស្រស់ស្អាតម្នាក់បានសម្រេចចិត្តលោតពីលើផ្ទះថ្មជាន់ទី១ប៉ុងប៉ងសម្លាប់ខ្លួន បន្ទាប់ពីមិនឃើញប្រុសស្នេហ៍របស់ខ្លួនមកជួបជាច្រើនថ្ងៃ បណ្តាលឲ្យនាងគ្រេចចង្កេះបន្តិចបន្តួចតែប៉ុណ្ណោះ។

ករណីធ្វើអត្តឃាតមិនបានសម្រេចនេះកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នារីរងគ្រោះត្រូវបានស្គាល់ឈ្មោះអាទី អាយុ២៦ឆ្នាំ ចំណែកប្រុសស្នេហ៍ដែលចង់បែកចិត្តនោះមានឈ្មោះមុិច រ៉ាម៉ន អាយុ២៨ឆ្នាំមានទីលំនៅភូមិភ្នំដីសង្កាត់-ក្រុងច្បារមន។

ប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុពេលកំពុងតែធ្វើកិច្ចការផ្ទះស្រាប់តែគាត់បានឮសូរសំឡេងដូចជាមានអ្វីធ្លាក់ពីលើមេឃអុីចឹង។ ប្រភពបន្តថា ពេលគាត់ស្ទុះចេះមកក្រៅផ្ទះស្រាប់តែឃើញនារីរងគ្រោះកំពុងដេកចុកននាលនៅលើដីឃើញដូច្នេះគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ និងបានលើកនារីរងគ្រោះដាក់មកលើគ្រែ។

ក្រោយសមត្ថកិច្ចចុះទៅដល់នារីរងគ្រោះបានប្រាប់ថា នាងជាអ្នកធ្វើការខាងផ្នែកម៉ាស្សាហើយបានស្គាល់បុរសឈ្មោះមុិច រ៉ាម៉ន ជាង១ខែមកហើយ និងបានស្គាល់ចិត្តថ្លើមរហូតដល់នាងព្រមប្រគល់រាងកាយឲ្យបុរសម្នាក់នោះតែ បន្ទាប់ពីនាងប្រគល់ខ្លួនប្រាណឲ្យហើយពេលដែលនាងទាក់ទងទៅបុរសជាសង្សារមិនបានលើកនោះទេ។ នាររីរងគ្រោះបន្តទៀតថា ដោយអស់សង្ឃឹមពីលទ្ធផលនៃក្តីស្នេហាផ្លេកបន្ទោរនេះ ទើបនាងសម្រេចចិត្តលោតពីលើដំបូលផ្ទះ ដើម្បីសម្លាប់ខ្លួនតែពេលធ្លាក់មកមិនស្លាប់នោះទេគ្រាន់តែគ្រេចចង្កេះប៉ុណ្ណោះ៕

sak (2) sak (1)

ដោយ៖ សេនាស័ក្តិ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print