អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Guo Jiakun អ្នក នាំពាក្យ ក្រសួង ការបរទេស ចិនបាន ថ្លែង ខណៈពេល ឆ្លើយសំណួរស្តីពី ឃ្លាំង អាវុធ នុយក្លេអ៊ែរ ចិន នៅក្នុង សន្និសីទ សារព័ត៌មាន ជាប្រចាំ កាលពីថ្ងៃ ទី ១៥ ខែ មករា ថា ក្នុង នាមជា ប្រទេស ធំដែល មាន ទំនួល ខុសត្រូវ ប្រទេស ចិន ប្រកាន់ ខ្ជាប់ នូវ ការ ដើរ តាម ផ្លូវ អភិវឌ្ឍន៍ដោយ សន្តិភាព មិន ធ្វើ ការ ប្រកួត ប្រជែង សព្វាវុធ ជាមួយ ប្រទេស ណា មួយ នោះ ទេ។
គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun បាន គូសបញ្ជាក់ថា ប្រទេស ចិន អភិវឌ្ឍ អាវុធ នុយក្លេអ៊ែរ គឺ ជា ជម្រើស ប្រវត្តិសាស្រ្ត ដោយបង្ខំ នៅ ក្នុង ដំណាក់កាល ប្រវត្តិសាស្រ្ត ពិសេស ដើម្បី ឆ្លើយ តប នឹងការ គំរាមកំហែងខាង នុយក្លេអ៊ែរ រារាំងភាពផ្តាច់ មុខ ខាង អាវធ នុយក្លេអ៊ែរ និង បង្ការការ កើតមានវាង សង្គ្រាម នុយក្លេអ៊ែរ ។ ប្រទេស ចិន ប្រកាន់ ខ្ជាប់គោល នយោបាយ មិន ប្រើ ប្រាស់អាវុធ នុយក្លេអ៊ែរមុនគេ ប្រកាន់ ខ្ជាប់ នូវ យុទ្ធសាស្រ្ត ស្វ័យការពារ ខាងនុយក្លេអ៊ែរ ព្រមទាំងរក្សា កម្លាំង នុយក្លេអ៊ែរ របស់ ខ្លួន ឱ្យ ស្ថិត នៅ កម្រិត ទាបបំផុត សម្រាប់បំពេញ តម្រូវការ សន្តិសុខ ជាតិជាប់ រហូត មិន ធ្វើ ការ ប្រកួត ប្រជែង សព្វាវុធជាមួយ ប្រទេស ណា មួយ នោះ ទេ ៕
ដោយ ៖ សិលា