រដ្ឋបាលខេត្តរតនគិរី រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥

ចែករំលែក៖

ខេត្តរតនគិរី ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តរតនគិរី រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត ជាអធិបតីភាពក្នុងពិធីបើកសន្និបាត។

សន្និបាតនេះធ្វឡើងក្នុងគោលបំណង៖
១.ឆ្លុះបញ្ចាំងអំពីលទ្ធផល នៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត ក្នុងនាមតំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាល សេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
២.ផ្សព្វផ្សាយសមិទ្ធផលនានាដែលរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធសម្រេចបានក្នុងឆ្នាំកន្លងមក ក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
៣.ធានាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានាក្នុងដំណើរការអភិវឌ្ឍន៍ខេត្ត។
៤.ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលកើតមានឡើងពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលគ្រប់លំដាប់ថ្នាក់។
៥.លើកទិសដៅអនុវត្តការងារសំខាន់ៗរបស់រដ្ឋបាលខេត្ត ដើម្បីផ្សារភ្ជាប់នឹងកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាពិសេសជំរុញផែនការក្នុងការនាំឆ្ពោះទៅសម្រេចបានជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។
អង្គសន្និបាតប្រារព្ធឡើងរយៈពេល ១ថ្ងៃកន្លះ នឹងធ្វើពិធីបិទនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ស្អែកនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print