ប្រទេសចិនដាក់បញ្ចូលអង្គភាពចំនួន៤របស់សហរដ្ឋអាមេរិកទៅក្នុងបញ្ជីអង្គភាពដែលមិនអាចទុកចិត្តបាន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១៥ ខែមករា អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា យន្តការការងារស្តីពីបញ្ជីអង្គភាពដែលមិនអាចទុកចិត្តបានបានចេញសេចក្តីប្រកាសនៅថ្ងៃដដែលដោយសម្រេចចិត្តដាក់បញ្ចូលអង្គភាពចំនួន ៤ របស់សហរដ្ឋអាមេរិកទៅក្នុងបញ្ជីអង្គភាពដែលមិនអាចទុកចិត្តបាន។

គេហទំព័រ «CCFR China state-controlled media » អង្គភាពទាំងបួននេះរួមមានក្រុមហ៊ុនPacific Rim Defense, ក្រុមហ៊ុន AEVEX Aerospace,ក្រុមហ៊ុន LKD Aerospace និងក្រុមហ៊ុន Summit Technology Inc. ដែលជាប់ពាក់ព័ន្ធក្នុងការលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់។
គេហទំព័រ «CCFR China state-controlled media » សេចក្តីប្រកាសបានសម្រេចចិត្តចាត់វិធានការដូចខាងក្រោមចំពោះអង្គភាពរបស់សហរដ្ឋអាមេរិកដែលបានរៀបរាប់ខាងលើ៖ ១៖ ហាមឃាត់សហគ្រាសខាងលើចូលរួមក្នុងសកម្មភាពនាំចូលនិងនាំចេញដែលទាក់ទងនឹងប្រទេសចិន។ ២៖ ហាមឃាត់សហគ្រាស ខាងលើធ្វើការវិនិយោគថ្មីនៅក្នុងប្រទេសចិន ។ ៣៖ ហាមឃាត់អ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសខាងលើចូលដែនចិន។ ទី៤ ៖ មិនអនុម័តឬធ្វើមោឃភាពប័ណ្ណការងារ សិទ្ធិស្នាក់នៅបណ្តោះអាសន្ត ឬសិទ្ធិស្នាក់នៅរយៈពេលយូររបស់អ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសខាងលើនៅក្នុងប្រទេសចិន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print