ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ថ្ងៃនេះក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមលើកនិយមន័យ និងសារៈសំខាន់របស់ Bandwidth នៅលើបណ្តាញ Network មួយ ចំនួនដូចខាងក្រោម៖
និយមន័យ Bandwidth គឺសំដៅទៅលើអត្រាអតិបរមានៃការផ្ទេរទិន្នន័យ (Transfer Data) ឆ្លងកាត់បណ្តាញ ឬ បណ្តាញទំនាក់ទំនង (Network or Communication Channel)។ ជាទូទៅវាត្រូវបានវាស់ជាប៊ីតក្នុងមួយវិ នាទី (bps) ឬបៃក្នុងមួយវិនាទី (Bps) ។
Bandwidth ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់កម្រិតបញ្ជូនទិន្នន័យនៅលើបណ្តាញNetwork, កម្រិតបញ្ជូន ខ្ពស់មានន័យថាទិន្នន័យកាន់តែច្រើនអាចត្រូវបានបញ្ជូនក្នុងអត្រាលឿនជាងមុន ដែលនាំឱ្យដំណើរការបណ្តាញ Network កាន់តែប្រសើរឡើង (High bandwidth) ខណៈដែលកម្រិតបញ្ជូនទាបមានន័យថាទិន្នន័យកាន់តែតិច អាចត្រូវបានបញ្ជូនក្នុងអត្រាយឺត ដែលបណ្តាលឱ្យ ដំណើរការបណ្តាញខ្សោយ (Low bandwidth)។
ជាមួយគ្នានេះដែរ Bandwidth ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់គុណភាពនៃសេវាកម្មរហ័ស ដល់អ្នកប្រើប្រាស់ បណ្តាញ Network និងការគ្រប់គ្រងកម្មវិធី (App ឬ Website) ច្រើនក្នុងពេលដំណាលគ្នាផងដែរ៕ដោយ៖តារា