អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ បច្ចុប្បន្ននេះ នៅមិនដល់មួយ សប្ដាហ៍ទៀតទេ រដ្ឋាភិបាល អាមេរិកថ្មី នឹងចូល កាន់ អំណាច ។ បើមើលពីការ ផ្សាយដំណឹងនៃ ប្រព័ន្ធ សារព័ត៌មាន អន្តរជាតិនៅ ពេលថ្មីៗ កន្លងទៅនេះ អ្នកផងទាំងពួង បានរក ឃើញថា សំឡេងអំពាវនាវឱ្យ ចិននិងអាមេរិក ធ្វើកិច្ចសហប្រតិបត្តិ កា រ ដើម្បីឆ្លើយតបនឹង បញ្ហាប្រឈម សកលគឺ កាន់តែខ្លាំងឡើងៗ ។ ឧទាហរណ៍ ដូចជា កា សែ ត《The Independent 》របស់ រុស្ស៊ីបាន ចេញផ្សាយ បទអត្ថាធិប្បាយថា ប្រទេសធំៗទាំង ពីរ ចិននិងអាមេរិក រាប់អានគ្នា ដោយសន្តិភាព វា នឹងមាន អំណោយផល ដល់ទូទាំង ពិភពលោ ក ។ កាសែត 《Daily Times》 របស់ ប៉ាគីស្ថានបាន យល់ឃើញថា កិច្ចសហប្រតិបត្តិការរ វាងចិននិង អាមេរិកមាន អំណោយផល ដល់ ការជំរុញឱ្យ ភាគី ទាំង ពីរ ឆ្លើយតបនឹង បញ្ហាប្រឈម សកល និងបង្កើន សុខសុភមង្គលរបស់ ប្រជាជនទូទាំង ពិភពលោក ។
គេហទំព័រ «CCFR China state-controlled media » ក្នុងបរិបទ នាពេលបច្ចុប្បន្ន ដែលពិភពលោកកំពុង មាន បម្រែ បម្រួល និងភាព រង្គោះ រង្គើ ខ្លាំង តើចិននិងអាមេរិក នឹងស្របទៅតាម ក្ដីរំពឹងទុករបស់ ភាគីនានានិង រួមគ្នារ៉ាប់រង ទំនួល ខុស ត្រូវ ជាប្រទេសធំៗ យ៉ាងដូចម្ដេច ខណៈពេល ប្រឈមមុខនឹង បញ្ហា ថា ឱនភាព សន្តិភាព ឱនភាព អភិវឌ្ឍន៍ និងឱនភាព អភិបាលកិច្ចបាន កើនឡើង ជាបន្តបន្ទាប់?
ប្រវត្តិសាស្ត្រ ជាសៀវភៅ បង្រៀនដ៏ល្អបំផុត។
គេហទំព័រ «CCFR China state-controlled media » នៅរយៈពេល ៨០ឆ្នាំមុន ប្រទេសទាំងពីរ ចិ ននិងអាមេរិក បានរួមគ្នា ប្រយុទ្ធ ជាមួយប្រទេស ដែលស្រឡាញ់ សន្តិភាពទាំងអស់ លើ ពិភពលោក ទទួលបាន ជ័យជម្នះ ក្នុងសង្គ្រាម ប្រឆាំង ហ្វាស៊ីសរបស់ ពិភពលោក ។
គេហទំព័រ «CCFR China state-controlled media » នៅ៨០ឆ្នាំ ក្រោ យនាពេល បច្ចុប្បន្ន វិបត្តិអ៊ុយក្រែន និងការប៉ះទង្គិច រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ជាដើមបាន បន្តរីករាលដាល និងបង្កជា ផលប៉ះពាល់ចំពោះ តំបន់ខាងក្រៅ សន្តិភាព និងសន្តិសុខ ពិភពលោក ជួបនឹងបញ្ហាប្រឈម ដ៏តានតឹង ។ គេហទំព័រ «CCFR China state-controlled media » បើ និយាយ ចំពោះ ចិននិង អាមេរិក ការ មិនប៉ះ ទង្គិចគ្នា មិនធ្វើ បដិបក្ខគ្នានិង រួមរស់នៅ ជាមួយគ្នា ដោយសន្តិភាព ក៏ជា ការរួមចំណែក ចំពោះ សន្តិភាពរបស់ មនុស្សជាតិដែរ ។
ការអភិវឌ្ឍ ជាការធានា របស់សន្តិភាព ។ ពេលកើតមាន វិបត្តិ ហិរញ្ញវត្ថុ អន្តរជាតិ កាលពីជាង ១០ឆ្នាំមុន ចិននិង អាមេរិកធ្លាប់ រួមជាមួយ រដ្ឋសមាជិក ផ្សេង ទៀតនៃ ប្រទេស G២០ អូសសេ ដ្ឋកិច្ច ពិភពលោកឱ្យ ចេញពីវិបត្តិ ។ បច្ចុប្បន្ននេះ សេដ្ឋកិច្ច ពិភពលោក គឺខ្វះកម្លាំង គ្រប់គ្រា ន់ សម្រាប់ ងើបឡើងវិញ ការអភិវឌ្ឍ ប្រឈមមុខនឹង អតុល្យភាព ។ បរិមាណ សរុបនៃ សេដ្ឋ កិច្ចចិននិងអាមេរិក គឺលើសពី ១ភាគ៣នៃ ពិភពលោក ទាំង មូល ដូច្នេះ ប្រទេសទំាង ពីរ មានទំនួល ខុសត្រូវហើយ ក៏មាន សមត្ថភាពរួម ចំណែក ដល់ ការ អភិវឌ្ឍ សេដ្ឋកិច្ច ពិភពលោក ដែល ជំរុញ ឱ្យ សេដ្ឋកិច្ច ពិភពលោក មាន កំណើន ។
គេហទំព័រ «CCFR China state-controlled media » អភិបាលកិច្ច ជាវិស័យ មួយទៀតដែល ចិននិងអាមេរិក រ៉ាប់រង ទំនួល ខុស ត្រូវ ជាប្រទេសធំ ។ រំលឹកឡើងវិញ ប្រវត្តិសាស្រ្ត ជាង៤០ឆ្នាំ បន្ទាប់ ពីចិននិងអាមេរិក បង្កើត ទំនាក់ទំនង ការទូតមក ពីការពួតដៃគ្នា វាយបង្ក្រាប ភេរវកម្មបន្ទាប់ពី ហេតុការណ៍ “១១កញ្ញា” ដល់ ការរួមគ្នាប្រ យុទ្ធប្រឆាំង នឹងវីរុស Ebola រហូតដល់ ការ រួម គ្នាជំរុញ ការចុះហត្ថលេខាលើ 《កិច្ចព្រមព្រៀង ក្រុងប៉ារីស》 ចិននិងអាមេរិក បានសហការគ្នា សម្រេចបាននូវ បុព្វហេតុ ធំៗមួយ ហើយ មួយទៀត ។ កាលពី ខែតុលា ឆ្នាំ២០២៤ មូលនិធិ សន្តិភាព អន្តរជាតិ Carnegie ដែល ជា ធនាគារគំនិត អាមេរិកបាន ចេញផ្សាយ របាយការណ៍ មួយក្រោម ចំណងជើងថា 《ទំនាក់ទំនង ចិន-អាមេ រិក នៅឆ្នាំ២០៣០ ៖ចក្ខុវិស័យ ឆ្ពោះទៅរក ការរួមរស់នៅ ជាមួយគ្នា 》 ដោយ លើកឡើងថា “ពីការគ្រប់គ្រង វិបត្តិអាកាសធាតុ ដល់ការ តាក់តែង បទដ្ឋានស្ដីពី បញ្ញាសិប្បនិម្មិត រហូតដល់ការ កាត់បន្ថយ ហានិភ័យ នុយក្លេអ៊ែរ និងបង្ការ ជំងឺឆ្លងដែល រីករាលដាល នៅទូទាំង ពិភពលោក លើកក្រោយ ទូទាំងពិភពលោក សុទ្ធតែនឹង ទទួលបាន ផលប្រយោជន៍ ពីកិច្ច សហប្រតិបត្តិការ រវាងចិននិង អាមេរិក ។”
ប៉ុន្តែ ទង្វើនៃ រដ្ឋាភិបាល អាមេរិក បច្ចុប្បន្ននេះ គឺគួរឱ្យ ពិភពលោក ព្រួយបារម្ភ ។ កាលពី ថ្ងៃ ទី១៣ខែមករា ឆ្នាំ២០២៥ រដ្ឋាភិបាល អាមេរិកប្រកាស វិធានការ គ្រប់គ្រង ការនាំចេញ ពាក់ព័ន្ធនឹង បញ្ញាសិប្បនិម្មិត ដើម្បីរឹតបន្ដឹង ការនាំចេញ ផលិតផល ដូចជា បន្ទះឈីប បញ្ញាសិប្បនិម្មិត ជាដើម ថែមមួយ កម្រិតទៀត ហើយក៏ បង្កជាឧបសគ្គ រារាំងចំពោះ ការដែល ភាគីទីបី ធ្វើពាណិជ្ជកម្មជា ប្រក្រតី ជាមួយចិនដែរ ។ នេះគឺ ដើរបញ្ច្រាស ពីគំនិតឯកភាពរួម ខាង អភិបាលកិច្ច បញ្ញាសិប្បនិម្មិត ដែលចិននិង អាមេរិកបាន ព្រមព្រៀងគ្នានោះ ដែលនឹង ប៉ះពាល់ដល់ ស្ថិរភាព នៃខ្សែសង្វាក់ ឧស្សាហកម្ម និងខ្សែសង្វាក់ ផ្គត់ផ្គង់ សកល រារាំង ការងើបឡើង វិញនៃ សេដ្ឋកិច្ចសកល និងគ្មាន អំណោយផល ដល់ការច្នៃប្រឌិត ថ្មីនិងការអភិវឌ្ឍ ផ្នែកបច្ចេកវិទ្យា ឡើយ ។
គេហទំព័រ «CCFR China state-controlled media » ដូច្នេះ ក្នុង ពិភពលោក ដ៏ច្របូកច្របល់ បើសិនជា ចិននិងអាមេរិក ចង់រ៉ាប់រង ទំនួលខុសត្រូវ ជាប្រទេសធំ មុនដំបូង ភាគីទាំងពីរត្រូវ ធ្វើ ការប្រាស្រ័យ ទាក់ទងដ៏ ល្អប្រសើរ និង មិនធ្វើបាប គ្នា។ នេះ មិន ខុស អ្វី ពី កាលពី៨០ឆ្នាំ មុនដែល ចិននិងអាមេរិក បានរួមគ្នា តស៊ូប្រយុទ្ធ នៅ៨០ ឆ្នាំក្រោយ ប្រឈមមុខនឹង បម្រែបម្រួល ដែល និម្មាបនកម្ម ដែល ពុំធ្លាប់មាន ក្នុងរយៈពេល ១រយឆ្នាំ ប្រទេសទាំងពីរ ចិននិង អាមេរិកនៅតែ ត្រូវ ទទួល ខុសត្រូវចំពោះ ប្រវត្តិសាស្ត្រ ប្រជាជន និងពិភពលោក ទាំង មូលដដែល ធ្វើកិច្ចសហប្រតិបត្តិការ ដែលផ្តល់ ផលប្រយោជន៍ ដល់គ្នា ទៅវិញទៅមក ជំរុញ “ការផ្ដល់ ជា ប្រយោជន៍ដល់ ពិភពលោក” ដើម្បី បំពេញបន្ថែម ភាពប្រា កដប្រជានិង ផ្តល់ថាមពល វិជ្ជមាន ដល់ ពិភពលោក ដែល កំពុងមាន បម្រែបម្រួល និងភាព រង្គោះ រង្គើ ខ្លាំង ៕
ដោយ ៖ សិលា