ថៃឯកភាពក្នុងការការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅប្រទេសថៃជាង៧១មុឺននាក់

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានលើកឡើងថាភាគីថៃបានឯកភាពជាមួយកម្ពុជាក្នុងការការពារសិទ្ធិពលករកម្ពុជា ដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃប្រមាណជាង៧១ម៉ឺននាក់ដោយខិតខំធ្វើយ៉ាងណាឱ្យពួកគេទទួលបានសិទ្ធិសេរីភាព ស្របតាមច្បាប់ការងាររបស់ថៃ។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ ដំណើរទស្សនកិច្ចនៅប្រទេសថៃកាលពី ចុងសប្តាហ៍មុននេះលោកឈាង វុន ប្រធាន គណៈកម្មការកិច្ចការបរទេសសហប្រតិ បត្តិការអន្តរជាតិឃោសនាការនិងព័ត៌មាននៃរដ្ឋសភាបានមានប្រសាសន៍ថារដ្ឋមន្ត្រីក្រសួងការងារនិងថ្នាក់ដឹកនាំកំពូលៗរបស់ ថៃបានប្តេជ្ញាថានឹងការពារសិទ្ធិប្រជា ពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅប្រទេស ថៃមិនឱ្យមានការរំលោភបំពានសិទ្ធិសេរីភាពនោះឡើយ។

លោកបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទសថៃរយៈពេល៤ថ្ងៃគណៈ ប្រតិភូរដ្ឋសភាកម្ពុជាបានទៅសាកសួរ សុខទុក្ខបងប្អូនកម្មករខ្មែរដែលកំពុងបម្រើ ការងារនៅក្នុងក្រុមហ៊ុនផលិតចំណីសត្វ ស៊ីភីប្រមាណ២០០នាក់ក្នុងការឈ្វេងយល់ពីតម្រូវការនិងបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងពេលបំពេញការងារនៅទីនោះដើម្បីឈានទៅរកដំណោះ ស្រាយជូនពួកពលករកម្ពុជាឱ្យបានទាន់ពេលវេលា។

លោកបន្តថា បន្ទាប់ពីទទួលបានសំណូមពរពីពលករខ្មែររួចហើយគណៈប្រតិភូ សភាកម្ពុជាបានជួបជាមួយថ្នាក់ដឹកនាំ ប្រទេសថៃមួយចំនួនដើម្បីស្នើឱ្យជួយមើល ការខុសត្រូវចំពោះពលករកម្ពុជាទាំងអស់ដើម្បីធ្វើយ៉ាងណាឱ្យពួកគេមានសិទ្ធិពេញលេញដូចប្រជាជនថៃផងដែរ។

លោកបន្ថែមទៀតថា ភាគីថៃគ្រោងបង្កើត មជ្ឈមណ្ឌលនៅតាមព្រំដែនកម្ពុជា-ថៃ សម្រាប់បណ្តុះបណ្តាលពលករខ្មែរ ដើម្បីឱ្យពួកគេមានជំនាញច្បាស់លាស់ក្នុងការស្វែងរកងារធ្វើនៅប្រទេសថៃ ជាពិសេស មជ្ឈមណ្ឌលនេះនឹងជួយសម្រួលរាល់ឯក សារឱ្យប្រជាពលរដ្ឋខ្មែរដែលចង់ទៅធ្វើការងារនៅប្រទេសថៃដោយស្របច្បាប់។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ របស់ក្រសួងការងារថៃបានឱ្យដឹងថាបច្ចុ ប្បន្ននេះមានពលករកម្ពុជាជាង៧១ម៉ឺននាក់កំពុងធ្វើការនៅប្រទេសថៃក្នុងនោះ មានកម្មករដើរទូកនេសាទមានប្រហែលជាង៥ម៉ឺននាក់ភាគច្រើនពួកគាត់មិនទាន់ មានឯកសារស្របច្បាប់នៅឡើយ៕

thai (2) thai (1)

ដោយ៖ ហេង សូរិយា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print