ប្រធានព្រឹទ្ធសភា៖ កម្ពុជា និងម៉ាឡេស៊ី គួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្ម ឱ្យបាន ២ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ប្រទេសកម្ពុជា និងម៉ាឡេស៊ី គួរដាក់គោលដៅ បង្កើនទំហំពាណិជ្ជកម្មឱ្យបាន ២ពាន់លានដុល្លារ ដើម្បីជំរុញបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ។

នេះជាការគូសបញ្ជាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាស អនុញ្ញាតឱ្យ លោក Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ។

សម្តេចតេជោ មានសេចក្តីរីករាយ ដោយបានឃើញ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការកើនឡើង ជាពិសេស ការផ្លាស់ប្តូរយ៉ាងច្រើន នៃដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ។ 

ទន្ទឹមគ្នានេះ សម្តេចតេជោ មានក្តីរីករាយ និងសាទរចំពោះ ទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើងក្នុងរយៈពេល១២ខែចុងក្រោយនេះ។ សម្តេចតេជោ បានបន្ថែមថា ប្រទេសយើងទាំងពីរ គួរដាក់គោលដៅបង្កើន ទំហំពាណិជ្ជកម្មឱ្យបាន២ពាន់លានដុល្លារ ដើម្បីជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ។

សម្តេចតេជោ បានសម្តែងនូវការជឿជាក់ថា ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ី នឹងធ្វើឱ្យតំបន់នេះរីកចម្រើនបន្ថែមទៀត និងស្នើម៉ាឡេស៊ី ពិចារណាផ្តួចផ្តើមរៀបចំយន្តការសម្រាប់ការចរចាពាណិជ្ជកម្មក្នុងកម្រិតអាស៊ានជាមួយដៃគូផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print