ហានិភ័យកម្ចីប្រាក់តាមរយៈការភ្ជាប់គណនី iCloud

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានបង្ហាញពី​កម្មវិធី iCloud គឺជាសេវាកម្មផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន Apple បង្កេីតឡេីងអំឡុងឆ្នាំ២០២១​ ដើម្បីរក្សាទុកទិន្នន័យប្រកបដោយសុវត្ថិភាព ដោយធានាថារូបថត វីដេអូ ឯកសារ ឬកំណត់ហេតុផ្សេងៗ ងាយស្រួលទាញយកមកប្រើប្រាស់ពីគ្រប់ទីកន្លែងតាមរយៈការតភ្ជាប់នឹងប្រព័ន្ធអ៊ីនធឺណិត។

មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើការស្រាវជ្រាវនិងរកឃើញមានការផ្សព្វផ្សាយផ្តល់កម្ចីអនឡាញតាមរយៈបណ្តាញសង្គមដោយតម្រូវឲ្យអ្នកខ្ចីប្រាក់ធ្វេីការភ្ជាប់គណនី iCloud ម្ចាស់បំណុលលើទូរស័ព្ទដៃរបស់ខ្លួន ដើម្បីធ្វើការគ្រប់គ្រង ចាក់សោរ​ ឬជ្រៀតចូលទូរសព្ទដៃរបស់ជនរងគ្រោះប្រមូលយកទិន្នន័យសំខាន់ៗ​ ដូចជា រូបថត វីដេអូ ឯកសារ និងព័ត៌មានពាក់ព័ន្ធផ្សេងៗដែលបានកត់ត្រាទុកក្នុងទូរស័ព្ទ។ 

នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល​ សូមក្រើនរំលឹកប្រជាពលរដ្ឋ និងសាធារណជន ប្រុងប្រយ័ត្នដូចខាងក្រោម៖

១. សូមកុំដំឡើង iCloud របស់អ្នកដទៃលើទូរសព្ទរបស់ខ្លួនឯង

២. សូមកុំពាក់ព័ន្ធកម្ចីអនឡាញខុសច្បាប់​ ដែលនាំឱ្យក្លាយជាបំណុលវ័ណ្ឌក

៣. សូមរក្សាទុកឯកសារសំខាន់ៗ​ ឲ្យបានត្រឹមត្រូវ

៤. សូមរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ករណីលោកអ្នកបានជួបប្រទះបទល្មើសបច្ចេកវិទ្យានានាលើបណ្តាញសង្គម ដើម្បីចូលរួមទប់ស្កាត់បទល្មើសបច្ចេកវិទ្យា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print