ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់សង្ស័យប្រេីប្រាស់គ្រឿងញៀនលេីសកំរិតបានយកកូនកាំបិតរកចាក់គេឯងហេីយស្រាប់តែរត់ឡើងទៅលើផ្ទះជាន់ទី២មួយកន្លែង ហើយដុតក្នុងបន្ទប់នោះបង្កជាអគ្គីភ័យផ្អើលសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់និងឃាត់បុរសរូបនោះយកទៅសួរនាំ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលានិង៩និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងទីក្រុងកោះពេជ្រ ចំនុចផ្ទះបេីកហាងមាតមួយកន្លែងយីហោ (ប៉េកាំងតុងវ៉ុងតាំង)ស្ថិតក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនខាងលើមិនដឹងថាមកពីទីណានោះទេដោយមានអាការៈសង្ស័យថាដូចជាមនុស្សបែកថ្នាំ លុះមកដល់ចំណុចកើតហេតុបុរសខាងលើក៏បានរត់គេចហាងមួយកន្លែងហើយមានកូនកាំបិតរត់ចេញមកក្រៅ គំរាមរកចាក់គេឯងនៅជុំវិញបរិវេណនោះ ដោយឃើញសភាពបែបនេះ ក៏មានសន្តិសុខនៅទីនោះក៏បានដេញផងនិង ការពារខ្លួនផង ព្រោះឃើញថាបុរសរូបនោះមានកូនកាំបិតក្នុងដៃផងនោះ ក៏ស្រាប់តែបុរសជនជាតិចិនរូបនោះបានរត់ចូលទៅក្នុងផ្ទះម៉ាតមួយកន្លែងនៅចំណុចកើតហេតុ ឡេីងទៅដល់ជាន់ទីពីរ ចូលសង្ងំក្នុងបន្ទប់ស្នាក់នៅមួយសន្ទុះក៏ស្រាប់តែដុតសំភាះក្នុងបន្ទប់ បង្កជាអគ្គិភ័យហុយផ្សែងទ្រលោមតែម្តងទៅ ។
ប្រភពដដែលបានបន្តទៀតថា ដោយឃើញស្ថានភាពបែបនេះហើយសន្តិសុខនៅទីនោះក៏បានរាយការណ៍ជូនខាងរថយន្តបង្ការពន្លត់អគ្គិភ័យបានអន្តរាគមន៍ជាច្រើនគ្រឿងក្នុងនោះមានរថយន្តបង្ការពន្លត់អគ្គីភ័យរបស់ការិយាល័យចំនួន៣ គ្រឿង និងរថយន្តរបស់ទីក្រុងកោះពេជ្រចំនួន៣គ្រឿងបានមកធ្វើការសហការគ្នាបាញ់ទឹកអស់ចំនួនពីររថយន្តរហូតដល់ម៉ោង១០យប់ថ្ងៃដដែលទើបភ្លើងរលត់ទៅវិញជាស្ថាពរ ។
ពាក់ព័ន្ធនឹងករណីដែរបន្ទាប់ពីបាញ់ទឹករលត់ជាស្ថាពរហើយសមត្ថកិច្ចក៏លោកបានប្រើវិធានការក្ដៅបានធ្វើការបង្ក្រាបនិងចាប់ឃាត់បុរសជនជាតិចិននោះបាន ហើយក៏នាំយកទៅមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់តែម្ដង ។
ដោយឡែកហេតុការណ៍នេះដែរ គឺមិន បង្ករអោយមានមនុស្សណាម្នាកកលរងរបួសនោះទេគ្រាន់តែខូចខាតសម្ភារៈនៅបន្ទប់ជាន់ទី២ ដែលរងការឆាបឆេះជាបន្ទប់ដេកអស់សម្ភារៈមួយចំនួនតូចតែប៉ុណ្ណោះ ៕
ដោយ៖សុខាសែនជ័យ