សង្ស័យប្រេីប្រាស់ថ្នាំញៀនដល់កំរិតបុរស​ជនជាតិចិនម្នាក់​យកកូន​កាំបិត​ដេញ​ចាក់​គេ​ឯង​ ចូលដុត​ហាង​មួយ​កន្លែង​​ផ្អើល​សមត្ថកិច្ច​​អន្តរាគមន៍​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ជាជនជាតិចិន​ម្នាក់​សង្ស័យ​ប្រេី​ប្រាស់​គ្រឿង​ញៀន​លេីស​កំរិត​បាន​យក​កូន​កាំបិត​រក​ចាក់​គេឯង​ហេី​យ​ស្រាប់​តែ​រត់​ឡើង​ទៅ​លើ​ផ្ទះ​ជាន់​ទី​២មួយ​កន្លែង​ ហើយ​ដុត​ក្នុង​បន្ទប់​នោះ​បង្ក​ជា​អគ្គីភ័យ​ផ្អើល​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់​និង​ឃាត់​បុរស​រូប​នោះ​យក​ទៅ​សួរ​នាំ​ ។

​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​និង​៩និង​៣០នាទី​យប់​ ថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២៥​ ក្នុង​ទីក្រុង​កោះ​ពេជ្រ​ ចំនុច​ផ្ទះ​បេីក​ហាង​មាត​មួយ​កន្លែង​យីហោ​ (ប៉េកាំង​តុងវ៉ុងតាំង)ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។

...

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនខាងលើមិនដឹងថាមកពីទីណានោះទេដោយមានអាការៈសង្ស័យថាដូចជាមនុស្សបែក​ថ្នាំ​ លុះ​មកដល់ចំណុចកើតហេតុបុរសខាងលើក៏បានរត់គេចហាងមួយកន្លែងហើយមានកូនកាំបិតរត់ចេញមកក្រៅ គំរាម​រក​ចាក់​គេឯងនៅជុំវិញបរិវេណនោះ ដោយឃើញសភាពបែបនេះ ក៏មាន​សន្តិសុខនៅទីនោះក៏បានដេញផង​និង​ ការពារ​ខ្លួន​ផង​ ព្រោះ​ឃើញ​ថា​បុរស​រូប​នោះ​មាន​កូន​កាំបិត​ក្នុង​ដៃ​ផង​នោះ​ ក៏ស្រាប់តែបុរសជន​ជាតិ​ចិន​រូបនោះ​បានរត់ចូលទៅក្នុងផ្ទះម៉ាតមួយកន្លែងនៅចំណុចកើតហេតុ​ ឡេីង​ទៅ​ដល់​ជាន់​ទីពីរ​ ចូល​សង្ងំក្នុងបន្ទប់ស្នាក់នៅមួយសន្ទុះក៏ស្រាប់តែដុតសំភាះក្នុងបន្ទប់ បង្ក​ជាអគ្គិភ័យហុយផ្សែងទ្រលោមតែម្តងទៅ​ ។
​ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ដោយឃើញស្ថានភាពបែបនេះហើយសន្តិសុខនៅទីនោះក៏បានរាយការណ៍ជូន​ខាងរថយន្តបង្ការពន្លត់អគ្គិភ័យបានអន្តរាគមន៍ជាច្រើនគ្រឿងក្នុងនោះមានរថយន្ត​បង្ការ​ពន្លត់អគ្គីភ័យរបស់ការិយាល័យចំនួន៣​ គ្រឿង​ និងរថយន្តរបស់ទីក្រុងកោះពេជ្រចំនួន៣គ្រឿងបានមកធ្វើការសហការគ្នាបាញ់ទឹកអស់ចំនួនពីររថយន្តរហូតដល់ម៉ោង១០យប់ថ្ងៃដដែលទើបភ្លើងរលត់ទៅវិញជាស្ថាពរ​ ។
​ ពាក់ព័ន្ធនឹងករណីដែរបន្ទាប់ពីបាញ់ទឹករលត់ជាស្ថាពរហើយសមត្ថកិច្ចក៏លោកបានប្រើវិធានការក្ដៅបានធ្វើការបង្ក្រាបនិងចាប់ឃាត់បុរសជនជាតិចិននោះបាន ហើយក៏នាំយកទៅមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់តែម្ដង​ ។
​ ដោយ​ឡែក​ហេតុការណ៍នេះដែរ គឺមិន​ បង្ករ​អោយមានមនុស្សណាម្នាកកលរងរបួសនោះទេគ្រាន់តែខូចខាតសម្ភារៈនៅបន្ទប់ជាន់ទី២​ ដែលរងការឆាបឆេះជាបន្ទប់ដេកអស់សម្ភារៈមួយចំនួនតូចតែប៉ុណ្ណោះ​ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print