អភិបាលរាជធានីភ្នំពេញ ប្រកាសផ្តល់ទីតាំងមួយកន្លែងនៅម្តុំវត្តភ្នំ ជូនដល់ប្អូនប្រុសពិការម្នាក់ដែលប្រើជើងគូររូប សម្រាប់បើកមុខរបរចិញ្ចឹមជីវិត

ចែករំលែក៖

ភ្នំពេញ ៖ ទឹកចិត្តថ្នាក់ដឹកនាំ ស្រលាញ់ប្រជាពលរដ្ឋប្រុសស្រី ដូចជាសាច់ញាតិក្នុងក្រុមគ្រួសារ រហូតដល់អភិបាលរាជធានីភ្នំពេញ ប្រកាសផ្តល់ទីតាំងមួយកន្លែងនៅម្តុំវត្តភ្នំ ជូនដល់ប្អូនប្រុសពិការម្នាក់ដែលប្រើជើងគូររូប សម្រាប់បើកមុខរបរចិញ្ចឹមជីវិត។

សូមបញ្ជាក់ថា ៖ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសផ្តល់ទីតាំងមួយកន្លែង នៅម្តុំវត្តភ្នំ ជូនដល់ប្អូនប្រុសមានពិការភាពម្នាក់ឈ្មោះ សល់ សុខចាន់ អាយុ២៤ឆ្នាំ សម្រាប់ប្រកបរបរចិញ្ចឹមជីវិត ដោយប្រើជើងគូររូបភាពលក់។

សូមជំរាបថា ប្អូនប្រុស សល់ សុខចាន់ បច្ចុប្បន្នមានប្រពន្ធកំពុងមានផ្ទៃពោះ៤ខែ និងកំពុងស្នាក់នៅផ្ទះជួលក្បែរ វត្តនិរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានជីវភាពខ្វះខាត។

ការប្រកាសផ្តល់ជូនប្អូនប្រុសខាងលើនេះ បង្ហាញពីការយកចិត្តទុករបស់អាជ្ញាធររាជធានីភ្នំពេញ និងជាការជួយដល់ជនមានពិភារភាពផងដែរ។

សម្រាប់កិច្ចការ និងការរៀបចំទីតាំង សូមប្អូនប្រុស សល់ សុខចាន់ ទំនាក់ទំនងលោកស្រី ដោ សម្ជស្ស នាយិការរងសាលារាជធានីភ្នំពេញ តាមរយៈលេខ 017 662 223 ។
សូមត្រេកអរជំនួស ប្អូនប្រុស សល់ សុខចាន់ ដែលត្រូវបានអភិបាលរាជធានីភ្នំពេញ ប្រកាសផ្តល់ទីតាំងមួយកន្លែងនៅម្តុំវត្តភ្នំ ជូនដល់ប្អូនប្រុសពិការម្នាក់ដែលប្រើជើងគូររូប សម្រាប់បើកមុខរបរចិញ្ចឹមជីវិត យ៉ាងហោចណាស់ក៏ទទួលកម្រៃសម្រាប់ដោះស្រាយជីវភាពបានធូរមួយកម្រិតផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print